ads
ads
Haaland ថា រូបគេតែងតែចាត់ទុកកីឡាករឆ្នើមរូបនេះជាគម្រូក្នុងបាល់ទាត់
២៩-ធ្នូ-២០២១

Erling Haaland ដែលជាខ្សែប្រយុទ្ធវ័យក្មេងរបស់ Borussia Dortmund បានសារភាព ថារូបគេតែងតែចាត់ទុក Cristiano Ronaldo ជា គម្រូរបស់គេនៅក្នុងអាជីពបាល់ទាត់។

Haaland បច្ចុប្បន្នដែលមានវ័យ២១ឆ្នាំ កំពុងបង្ហាញទម្រង់លេងល្អឥតខ្ចោះជាមួយ Dortmund ហើយ តែងតែបង្កើតនូវភាពភ្ញាក់ផ្អើលតាមរយៈថ្វីជើងបញ្ចប់ទីរបស់ខ្លួន។ មកទល់ពេលនេះ កីឡាករសញ្ជាតិន័រវ៉េសខាងលើ កំពុងត្រូវបានក្លិបធំៗនៅតំបន់អឺរ៉ុបចង់បានខ្លាំងមែនទែនដូចជា Real Madrid, Barcelona, Manchester United, Manchester City និង Bayern Munich ជាដើម។

Haaland បាននិយាយថា៖” ខ្ញុំចង់ជួបជាមួយ Ronaldo និង និយាយពាក្យអរគុណទៅកាន់គាត់ ថា ខ្ញុំអាចក្លាយជាកីឡាករបាល់ទាត់បានដោយសារគាត់។ គាត់តែងតែជាគម្រូសម្រាប់ខ្ញុំ”៕

ads
ads