Viktor Gyokeres គឺជាខ្សែប្រយុទ្ធកំពុងឡើងជើងដ៏ក្តៅគគុកបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ដោយការស៊ុតបញ្ចូលទីច្រើនគ្រាប់ ហើយការស៊ុតនោះមានន័យថាគាត់បានបង្ហាញស្ដាយ៍អបអរគ្រាប់បាល់របស់ខ្លួនជាញឹកញាប់។
ខ្សែប្រយុទ្ធរបស់ក្លិប Sporting រូបនេះបានអបអរគ្រាប់បាល់ដោយប្រើស្ដាយ យកម្រាមដៃរបស់គាត់ថ្ពក់ជាប់គ្នា គ្របលើមុខរបស់គាត់។ ការអបអរគ្រាប់បាល់នេះមិនដែលត្រូវបានគេពន្យល់ដោយខ្សែប្រយុទ្ធរូបនេះ ទេរហូតមកដល់ពេលនេះ។
ថ្មីៗនេះ Gyokeres បានពន្យល់ពីការអបអរគ្រាប់បាល់ដោយសរសេរក្នុង Instagram របស់គាត់ដែលសរសេរថា “គ្មាននរណាម្នាក់ខ្វល់រហូតដល់ខ្ញុំពាក់ម៉ាស” ។
សម្រង់សម្ដីនេះគឺនិយាយដោយតួអង្គ Batman ឈ្មោះ Bane ដែលបង្ហាញខ្លួននៅក្នុងរឿង Batman: Vengeance of Bane និង The Dark Knight Rises ។