ក្រុមត្រកូល The Glazers បានដាក់លក់ក្លិប Manchester United តម្លៃ9 ពាន់លានផោន(ស្មើ១០ពាន់លានដុល្លារ)។
តម្លៃនេះមានន័យថា វាគឺជាចំនួនដ៏វិសេសវិសាលដែលត្រូវបានចាត់ទុកថាជាការទិញក្លឹបកីឡាដែលថ្លៃបំផុតមិនធ្លាប់មាន នៅពេលដែលក្លឹបបាល់ឱបអាមេរិក Denver Broncos ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Walton-Penner Group ក្នុងតម្លៃប្រហែល 4.2 ពាន់លានផោនកាលពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ គ្រួសារ Glazer មិនចង់ចែកផ្លូវជាមួយ United ទេ លុះត្រាតែពួកគេទទួលបានសំណើដ៏មហិមាបែបនេះ នេះបើយោងតាមសារព័ត៌មាន Daily Star ខណៈពេលដែលពួកគេបន្តទទូចជាសាធារណៈថា ក្លឹបមិនមែនសម្រាប់លក់នោះទេ។ ការលក់តម្លៃ 9 ពាន់លានផោនដែលច្រើនជាងពីរដងនៃតម្លៃទិញរបស់ Broncos នឹងធ្វើឱ្យ United ក្លាយជាក្រុមកីឡាដែលមានតម្លៃបំផុតនៅលើពិភពលោក។
បច្ចុប្បន្ននេះ Dallas Cowboys គឺជាក្លឹបកីឡាដែលថ្លៃបំផុតជាមួយនឹងតម្លៃប្រហែល 7.2 ពាន់លានផោន។ New England Patriots មានតម្លៃប្រហែល 5.7 ពាន់លានផោន ជាមួយនឹងសិទ្ធិផ្តាច់មុខរបស់ New York Yankees មានតម្លៃ 5.3 ពាន់លានផោន។ ក្លិបដែលបានរៀបរាប់ខាងល់សុទ្ធតែជាក្លិបបាល់ឱបអាមេរិកទាំងអស់។
ក្រុមបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេ យោងទៅតាម Si បច្ចុប្បន្នគឺ Real Madrid ដែលមានតម្លៃ £4.6ប៊ីលានផោន ។ គូប្រជែងក្នុងក្របខណ្ឌ La Liga គឺ Barcelona ឈរនៅលេខរៀងទី 2 ក្នុងបញ្ជីតម្លៃត្រឹមតែ 4.5 ពាន់លានផោន ដោយ United លេខ 3 (4.1 ពាន់លានផោន) Liverpool លេខ 4 (£4 ពាន់លាន) និងក្រុម Bundesliga Bayern Munich បញ្ចប់ចំណាត់ថ្នាក់កំពូលទាំងប្រាំ (£3.9bn)។
ព័ត៌មានលម្អិតអំពីជំហររបស់ Glazers កើតឡើង បន្ទាប់ពីការពិភាក្សាជាមួយលោក Jim Radcliffe ត្រូវបានបង្ហាញដោយមហាសេដ្ឋីអង់គ្លេស។ Radcliffe បានសារភាពថា គាត់បានពិភាក្សាជាមួយបងប្អូនប្រុស Joel និង Avram Glazer អំពីការទិញ United ប៉ុន្តែគាត់ត្រូវបានក្រុមគ្រួសារខាងលើមិនចង់លក់ទេ។ មហាសេដ្ឋីវ័យ 69 ឆ្នាំរូបនេះបានបរាជ័យក្នុងការដេញថ្លៃទិញ Chelsea នៅរដូវក្តៅ ប៉ុន្តែមានបំណងចង់កាន់កាប់ក្លឹបនៅ Old Trafford ដែលបានឈ្នះពានរង្វាន់ធំត្រឹមតែពីរ ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson ក្នុងឆ្នាំ 2013 ។
Radcliffe បាននិយាយថា៖ “យើងមិនអាចអង្គុយដោយសង្ឃឹមថាថ្ងៃណាមួយ Manchester United នឹងអាចទិញបាននោះទេ” ។ The Glazers បានទទួលការរិះគន់ជាច្រើនពី United ដែលស្មោះត្រង់ចំពោះរបៀបដែលពួកគេបានគ្រប់គ្រងក្លឹបក្នុងរយៈពេល 17 ឆ្នាំចុងក្រោយនេះ ចាប់តាំងពីបានចូលកាន់តំណែងក្នុងឆ្នាំ 2005 ក្នុងតម្លៃប្រហែល 800 លានផោន។
មានការតវ៉ាដ៏ធំមួយមុនពេលការប្រកួតក្នុងផ្ទះរបស់បិសាចក្រហមទល់នឹង Liverpool ក្នុងឆ្នាំ 2021 បន្ទាប់ពី Glazer ខ្លួនឯងមានឈ្មោះចង់ចូលរួមពាន Super League ដែលការប្រកួតមួយចំនួនត្រូវពន្យារពេល។ វាពិបាកក្នុងការស្រមៃថានរណាម្នាក់មានបំណងចំណាយច្រើនជាង 9 ពាន់លានផោនលើក្លឹបដែលតម្លៃទីផ្សារបច្ចុប្បន្នតិចជាង 4 ពាន់លានផោន។