របាយការណ៍មួយបានបង្ហាញថាគ្មានម្ចាស់ក្លិបនៅ Premier League ណាមួយ យកប្រាក់ច្រើនពីក្លឹបរបស់ខ្លួនជាងក្រុមត្រកូល Glazers ឡើយ។
យោងតាម Football Economy ក្នុងរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ប៉ុណ្ណោះ United បានចំណាយប្រាក់ 154 លានផោនដល់ម្ចាស់របស់ពួកគេ (ភាគច្រើនគឺ Glazers ជាអ្នកកាន់កាប់) ។ សម្រាប់ក្លិបដទៃទៀត! ម្ចាស់របស់ពួកគេបានចំណាយលុយដើម្បីក្លិបជាច្រើនដូចជាម្ចាស់ក្លិប Manchester City ចំណាយ ៦៨៤លានផោន (£684m), ម្ចាស់ក្លិប Chelsea ចំណាយ ៥១៦លានផោន(£516m) និង Aston Villa ចំណាយ ៥០៦លានផោន(£506m)។
ក្នុងរយៈពេល 16 ឆ្នាំចាប់តាំងពីការមកដល់របស់ Glazers រហូតដល់ឆ្នាំ 2021 Man Utd ជំពាក់បំណុលគេ 725 លានផោន គឺច្រើនជាងក្លឹប Arsenal ជិតបីដងដែលជំពាក់គេតែ 251 លានផោន។ តម្លៃនេះ គឺវាសឹងតែច្រើនដូចគ្នានឹងក្លិបនៅ Premier League ដទៃទៀតរួមបញ្ចូលគ្នាគឺ ៧៤៩ លានផោន។
គ្រួសារ Glazer ដែលបានទិញ United ក្នុងឆ្នាំ 2005 បានបង្ហាញនៅក្នុងខែវិច្ឆិកាថាពួកគេកំពុងស្វែងរក “ជម្រើសជាយុទ្ធសាស្រ្តមួយ” សម្រាប់ក្លឹប ដែលមួយក្នុងចំណោមនោះកំពុងរកអ្នកទិញដ៏មានសក្ដានុពល។
ប្រភព៖ Football Economy