ads
ads
ក្លិបបាល់​ទាត់ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង ចូលរួមបង្កើតកម្មវិធី​បាល់ទាត់​​កុមារី​​ Girls Onside Football Cambodia ហៅកាត់ GO FC ​
០៦-ឧសភា-២០២២

កម្មវិធីនេះមានបំណងលុបបំបាត់ឧបសគ្គទាំងឡាយចំពោះកុមារីវ័យក្មេងអាយុពី ៦ឆ្នាំដល់១២ឆ្នាំ ដែលមានបំណងចូលរួមនៅក្នុងកីឡាបាល់ទាត់ តាមរយៈការសេចក្ដីណែនាំយ៉ាងច្រើនអំពីកីឡាបាល់ទាត់។

លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បាននិយាយថា ? «ខ្ញុំគិតថាវាគឺជាពេលវេលាដ៏ល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្លិបនេះ ដោយសារតែយើងយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍បាល់ទាត់ស្ត្រី ហើយជាការពិតយើងត្រូវលើកកម្ពស់ទេព្យកោសល្យ និងបាល់ទាត់ស្រ្តីនៅកម្ពុជានាពេលដ៏រំភើបរីករាយនេះ។»
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានលើកឡើងផងដែរថា ? «ក្នុងនាមជាស្រ្តីម្នាក់ និងជាស្រលាញ់បាល់ទាត់ម្នាក់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃ GOFC។ ខ្ញុំដឹងច្បាស់ពីសារៈសំខាន់នៃកីឡាបាល់ទាត់ចំពោះកុមារី…។ ខ្ញុំគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមនេះ។»

លោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាស្ថាបនិកនៃកម្មវិធីនេះផងដែរនោះបាននិយាយថា៖ ? «នៅក្នុងរយៈពេល ១០ឆ្នាំនៃការធ្វើជាមន្ត្រិអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសអៀរឡង់ បញ្ហាប្រឈមធំបំផុមួយនៃបញ្ហាប្រឈមធំបំផុតរបស់ខ្ញុំ គឺការទទួលបានភារកិច្ចឱ្យបង្កើនចំនួននកុមារីលេងបាល់ទាត់។ ខ្ញុំរីករាយក្នុងការធ្វើការងារជាមួយ GOFC លើការដោះស្រាយបញ្ហាដូចគ្នានេះនៅកម្ពុជា។ សូមចូលរួម និងជួយបង្ហាញថា កីឡាបាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។»

កម្មវិធី​បាល់ទាត់​កុមារី​​ក្រោម​អាយុ​១២​ឆ្នាំ​ គឺ​កំណត់​ឲ្យ​ការ​ចូលរួម​ស្ថិត​នៅ​​ចន្លោះ​អាយុ​ចាប់​​ពី​ ៦ ទៅ​១២ ឆ្នាំ ហើយ​កម្មវិធី​នេះ ​នឹង​ចាប់​ផ្ដើ​ម​ធ្វើ Camping លើក​ដំបូង​នៅ​កម្ពុជា​នាថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​ក្លឹប​ ​CIS Roller Dome និង DIB Club ចាប់​ពី​ម៉ោង ៤ ដល់ ៦:៣០លា្ងច​​៕

ads
ads