ads
ads
វិភាគ៖ បោះបង់ Ronaldo! រឿងប្រាំយ៉ាងដែល Ten Hag ត្រូវធ្វើដើម្បីជួសជុល Man Utd
១១-វិច្ឆិកា-២០២២

បុរសសញ្ជាតិហូឡង់បានចាប់ផ្តើមដោយភាពវិជ្ជមានចំពោះអាណត្តិរបស់គាត់ ប៉ុន្តែការសម្រេចចិត្តដ៏ឃោរឃៅ និង​ដាច់​ណាត់នឹងត្រូវធ្វើឡើង ដើម្បីកែលម្អផ្នែកដែលមិន​ល្អ ណិង​កង្វះខាតនានា។

នៅមុនការប្រកួត League Cup កាលពីថ្ងៃព្រហស្បតិ៍ជាមួយ Aston Villa យប់មិញ វាមិនមានអ្វីភ្ញាក់ផ្អើលទេដែលបានលឺលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Manchester United និយាយអំពីក្តីសង្ឃឹមរបស់គាត់ក្នុងការជួសជុលទំនាក់ទំនងរវាងក្លឹប និងអ្នកគាំទ្រដែលកំពុងតែអត់ធន់។ ការខកចិត្តនៅតែជាអារម្មណ៍​ហួសហេតុក្នុងចំណោមអ្នកគាំទ្រដែលបានឃើញក្រុមរបស់ពួកគេទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ 2013 ។

វឌ្ឍនភាពគឺពិតជាត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ Ten Hag ដែលបានចូលកាន់តំណែងក្នុងរដូវក្តៅ បន្ទាប់ពីការប្រកួត Premier League ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ United បានបញ្ចប់។យើងមិនបដិសេធ​ទេ​ថា Man Utd ពិតជាលេង​បាន​ត្រឹម​តែ​សម(មិត្តផាព) និង​ចាប់​ផ្ដើម​រដូវ​កាល​នេះ។

ការឈ្នះ 4 ប្រកួតដែលរាប់បញ្ចូលទាំងការ​ឈ្នះ Liverpool និង Arsenal ត្រូវបានបញ្ចប់នៅពេលដែលពួកគេបានរងបរាជ័យ 6-3 ក្នុងការប្រកួត Manchester Derby ហើយការទទួលជ័យជម្នះលើក្រុម Everton និង Tottenham ត្រូវបានបន្តដោយការខកចិត្តជាមួយនឹងក្រុម Newcastle និង Chelsea (ស្មើ) ។

កីឡាករបានបង្ហាញពីភាពក្រអឺតក្រទមក្នុងជ័យជម្នះ 1-0 លើក្រុម West Ham ជាបន្តបន្ទាប់ ដើម្បីបង្ហាញទម្រង់លេងដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែពួកគេបានរងបរា​ជ័យ Aston Villa កាលពីចុងសប្តាហ៍មុន ដែល Ten Hag បានសារភាពថា “មិនអាចទទួលយកបាន” ។ ដូច្នេះហើយ វាច្បាស់ណាស់ថាការសម្រេចចិត្តដ៏ឃោរ​ឃៅត្រូវតែធ្វើឡើង ប្រសិនបើ Man Utd សម្រេចបាននូវគោលបំណងពីររបស់ពួកគេសម្រាប់យុទ្ធនាការបច្ចុប្បន្ន ដើម្បីបញ្ចប់ភាពរាំងស្ងួតនៃពានរង្វាន់រយៈពេលប្រាំឆ្នាំរបស់ពួកគេ និងធានាបាននូវការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League វិញ។

បោះបង់ Ronaldo

Rooney Tells Man Utd To Get Rid Of Ronaldo Immediately – Independent Newspaper Nigeria
ការដាក់ទណ្ឌកម្ម Cristiano Ronaldo ពីសំណាក់លោក Teh Hag ចំពោះការដើរចេញមុនការប្រកួតទល់នឹង Tottenham គួរតែជាការបញ្ចប់អាជីពរបស់គាត់នៅ United ។ ដំបូងឡើយ Ten Hag ហាក់ដូចជាបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អឥតខ្ចោះ ដោយបានទម្លាក់កីឡាករវ័យ 37 ឆ្នាំរូបនេះឱ្យ​អង្គុយបម្រុងសម្រាប់លទ្ធផលស្មើ 1-1 ទល់នឹង Chelsea ជាបន្តបន្ទាប់ ប៉ុន្តែគ្រូបង្វឹកហូឡង់រូបនេះមិនបានមិនបានដាច់​ណាត់លើ​ច្កបាប់​របស់គាត់ឡើយ។

Ronaldo បាន​ចាប់​ផ្តើម​៤​ប្រកួត​ជាប់​គ្នា​ចាប់​តាំង​ពី​ពេល​នោះ​មក រួម​ទាំង​ការ​ចាញ់​នៅ Villa Park។ គាត់អាចរកគ្រាប់បាល់បានតែមួយគ្រាប់គត់ក្នុងការឈ្នះ 3-0 ក្នុងផ្ទះលើទឹកដីក្រុមតូច​មួយក្នុង Europa League គឺ Sheriff ។ គ្រាប់​យ៉ាងហាក់ដូចជាស្រមោល នៅពេលបុរសម្នាក់ដែលធ្លាប់តែបង្កការភ័យខ្លាចដល់ខ្សែការពារដើម្បីភាពសប្បាយរីករាយក្នុងអំឡុងពេលដែលគាត់លេងជាលើកដំបូងនៅ United និងរយៈពេលប្រាំបួនឆ្នាំនៅ Real Madrid ។

ទល់នឹង Villa ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានកត់ត្រាប៉ះបាល់បានតែ 25 លើក និងស៊ុតមួយគ្រាប់ចំគោលដៅ ដែលជាការតែតបាល់បញ្ចូលទីដែលគាត់គួរតែចូលទី។ ការរួមចំណែកដ៏គួរឱ្យកត់សម្គាល់តែមួយគត់របស់គាត់ បានកើតឡើងក្នុងទម្រង់នៃការប្រជែងគ្នាជាមួយ Tyrone Mings បន្ទាប់ពី Jacob Ramsey បានធ្វើឱ្យម្ចាស់ផ្ទះយកឈ្នះ 3-1 ។

Ronaldo ត្រូវ​បាន​​គ្រូបង្វឹកប្រគល់ខ្សែ​ដៃ​ប្រធាន​ក្រុម​ដោយ​មិន​ច្បាស់​លាស់​សម្រាប់​ជំនួបនេះ ហើយ​ពិត​ជា​មិន​បាន​ដឹក​នាំ​ដោយ​អាកប្បកិរិយា ឬ​ការ​សម្តែងដ៏ត្រឹមត្រូវ​របស់​គាត់​ឡើយ។ គាត់គឺជាឧបសគ្គដល់ក្រុម United  មិនមែនជាជំនួយទេ ហើយពួកគេនឹងមិនរីកចម្រើនទេ ប្រសិនបើគាត់បន្តរីករាយនឹងតួនាទីដ៏លេចធ្លោបែបនេះ។

ពេលនេះគ្រូបង្វឹករបស់ United ត្រូវតែបញ្ជាក់ឡើងវិញនូវសិទ្ធិអំណាចរបស់គាត់ដោយធ្វើឱ្យប្រាកដថា Ronaldo ត្រូវបានលក់ ឬដោះលែងនៅក្នុងខែមករា ដែលនឹងផ្តល់ឱ្យគាត់នូវបន្ទប់ ដើម្បីចាប់ផ្តើមគម្រោងរយៈពេលវែងរបស់គាត់។

តែងតាំង Bruno Fernandes ជាប្រធានក្រុម

Bruno Fernandes Manchester United 20220904

Harry Maguire នៅតែជាប្រធានក្រុមផ្លូវការរបស់ Man Utd បើទោះបីជាទើបតែបង្ហាញខ្លួនក្នុងការប្រកួត Premier League 4 ដងមកទល់ពេលនេះក្នុងឆ្នាំ 2022-23 ។ ខ្សែការពារជម្រើសជាតិអង់គ្លេសត្រូវបានលេងជាកីឡាករបម្រុងក្រោយ​មិនអាច​ប្រជែងតំណែង Lindelof ទល់នឹង Villa ដែលបង្ហាញជាថ្មីម្តងទៀតថាគាត់មិនទទួលការទុកចិត្តពេញលេញពី Ten Hag ។

De Gea គួរតែទទួលតួនាទីជាប្រធានក្រុមនៅ Villa Park ជាជាង Ronaldo ដោយសារការឈរឈ្មោះជាសមាជិកយូរនិង​ធំបំផុតក្នុងក្រុម ទាក់ទងនឹងការបង្ហាញខ្លួន និងអវត្តមានបន្តរបស់ Varane ប៉ុន្តែ Fernandes បានពាក់ខ្សែដៃសម្រាប់យុទ្ធនាការភាគច្រើន។ .

គ្រាប់បាល់ស៊ុតបញ្ចូលទី និង assists របស់កីឡាករអន្តរជាតិព័រទុយហ្គាល់អាចនឹងធ្លាក់ចុះចាប់តាំងពីរដូវកាលពេញដំបូងរបស់គាត់នៅ Old Trafford ប៉ុន្តែគាត់នៅតែជាមជ្ឈមណ្ឌលច្នៃប្រឌិតនិង​ប្កើតឱកាសរបស់ពួកគេ និងជាកីឡាករដែលទទួលខុសត្រូវច្រើនបំផុតពីការហ្គេមមួយទៅហ្គេមមួយ។ Fernandes ដឹក​នាំ​មិត្តរួមក្រុមរបស់គាត់ទាំងដោយគ្មានបាល់ ហើយហាក់ដូចជាអ្នកតស៊ូមតិដ៏ធំបំផុតនៃទស្សនវិជ្ជាការ​តាម​ដាក់សម្ពាធរបស់ Ten Hag ខណៈដែលគាត់តែងតែរត់​ច្រើនជាងគេបំផុតសម្រាប់ចម្ងាយដែលគ្របដណ្តប់ក្នុងរយៈពេល 90 នាទី។

នៅក្រៅទីលាន គាត់ប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងទម្រង់ដ៏ស្រស់ស្រាយ និងហាក់ដូចជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏ពេញនិយម និងគួរឱ្យគោរពបំផុតនៃក្រុម ដូចទៅនឹងប្រធានក្រុមល្អបំផុតទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ United ដែរ។ Maguire មិនដែលមានអារម្មណ៍ថាសមនឹងខ្សែដៃប្រធានក្រុមទេ ហើយ Fernandes ឆាប់ទទួលខុសត្រូវក្នុងសមត្ថភាពផ្លូវការ កាន់តែប្រសើរ។

បង្កើនសមត្ថភាពកីឡាករក្នុងក្រុម

Lindelof-Man-Utd-2022-23

United បានដឹងថាពួកគេកំពុងស្ថិតក្នុងរដូវកាលដ៏លំបាកមួយ បន្ទាប់ពីបានត្រឹម​កៅអីវគ្គជម្រុះសម្រាប់ Europa League ហើយពួកគេបានធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់ខ្លួនឯងដោយការបរាជ័យក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល F ក្នុង Europa League ។ ការប្រកួតពីរជើទល់នឹងក្រុម Barcelona ឥឡូវនេះកំពុងរង់ចាំនៅក្នុងខែកុម្ភៈ ហើយ Premier League បានជួបការលំបាករួចទៅហើយ សម្រាប់ការប្រកួតដែលត្រូវបានពន្យារពេលរបស់ United ទល់នឹង Crystal Palace និង Leeds United ។

ដំណោះស្រាយមួយដែលអាចធ្វើទៅបាន ហើយអាចឃើញពួកគេលេងកាលវិភាគថ្ងៃសុក្រ-ច័ន្ទ-ព្រហស្បតិ៍-ថ្ងៃអាទិត្យរវាងការ​ប្រកួតពានអឺរ៉ុប និង​ពានក្នុងស្រុកគឺក្រុមរបស់​លោក Ten Hag ត្រូវ​តែពង្រឹងដល់កម្រិតដាច់ខាត។ ការប្រកួតជាមួយ Aston Villa គួរតែជាភស្តុតាងដ៏រឹងមាំដែល United នឹងមិនស៊ូទ្រាំលុះត្រាតែពួកគេពង្រឹងចំណាត់ថ្នាក់របស់ពួកគេនៅក្នុងទីផ្សារផ្ទេររដូវរងារ។

Victor Lindelof ត្រូវ​បាន​ទុក​ចោលអស់​ពេល​ដ៏យូរមុនពេល Raphael Varane ដែល​របួស ហើយ Donny van de Beek បាន​បង្ហាញ​ថា​គ្មាន​ប្រសិទ្ធភាព​ទាំងស្រុង​ បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​បំពេញ​ចន្លោះ​ដែល​បន្សល់​ទុក​ដោយ Bruno Fernandes ដែល​អវត្តមាន។ Antony របួស​ហើយ​ទម្រ​ងលេង​មិន​ស្ថិតស្ថេផងដែរ ហើយដូច្នេះ Marcus Rashford ត្រូវបានបង្ខំឱ្យចូលទៅក្នុងតួនាទីស្លាបស្តាំខុសពីជំនាញ ដែលគាត់បានតស៊ូច្រើនរដូវកាលមុន។

United ត្រូវការកីឡាករថ្មីពីរឬបីនាក់ ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះទម្រង់​លេងបន្ថែមទៀតខណៈដែល Ten Hag នឹងមិនមានជម្រើសក្រៅពីការផ្លាសប្ដូរ​កីឡាករដដែលញឹកញាប់ជាងមុននៅក្នុងឆ្នាំថ្មី។ ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើគាត់នឹងផ្តល់ការគាំទ្រប៉ុន្មាន បន្ទាប់ពីការចំណាយរដូវក្តៅជាង 220 លានផោន (250 លានដុល្លារ) ។

ទិញខ្សែប្រយុទ្ធលេខ ៩ ថ្មី៖

Rashford-Man-Utd-2022-23
ភាពប្រសើរឡើងរបស់ United ក្នុងការលេងទូទៅក្រោមការដឹកនាំរបស់ Ten Hag ត្រូវបានបំផ្លាញដោយការខ្វះខាតផ្នែកបញ្ចប់ទីមុត​ស្រួច។ ជាការពិតណាស់ កីឡាករសញ្ជាតិន័រវេស Erling Haaland ដែលជាកីឡាករឆ្នើមរបស់ Manchester City បានស៊ុតបញ្ចូលទីបានច្រើនគ្រាប់ (18) ខណៈដែល Man Utd រក​បានជាសមូហភាពក្នុងការប្រកួត Premier League តែ១៣គ្រាប់ ក្នុង១៣​ប្រកួតដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។

Rashford ត្រូវបានផ្តល់តួនាទីជាខ្សែប្រយុទ្ធកណ្តាលញឹកញាប់ជាងមុន ប៉ុន្តែតែងតែរសាត់ទៅទីតាំងដែលគាត់ពេញចិត្តនៅខាងស្លាបឆ្វេង ខណៈដែល Anthony Martial ជាថ្មីម្តងទៀតបានតស៊ូដើម្បីរក្សាភាពរឹងមាំជាប់លាប់ចាប់តាំងពីត្រលប់មកពីការខ្ចីជើងនៅ Sevilla ។

លើស​ពី Ronaldo ដែល​អំណាច​របស់​គេ​ឥឡូវ​អស់​ទៅ​ហើយ បិសាច​ក្រហម​មិន​មានខ្សែប្រយុទ្ធលេខ៩រឹងមាំនោះទេ ហើយ​វា​ត្រូវ​ចំណាយ​អស់​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ដើម្បីប្រើ​ប្រាស់​កីឡាករដដែលទៅវិញទៅមក។

Ten Hag បានប្រែក្លាយ United ទៅជាក្រុមវាយលុកដ៏រឹងមាំ និងមានភាពស្វាហាប់ជាងមុន ជាមួយនឹងទស្សនវិជ្ជាគិតគូរឆ្ពោះទៅមុខដោយផ្អែកលើការផ្លាស់ប្តូរ ការបញ្ជូនបាល់រហ័សដែលផ្តល់ឱកាសយ៉ាងច្រើន ប៉ុន្តែពួកគេមិនត្រូវបានបំប្លែងឱកាសទាំងនោះទេ។

អំណាចដែលមាននៅ Old Trafford គួរតែផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីក្នុងខែមករា ដោយមានរបាយការណ៍ថា Victor Osimhen របស់ Napoli និងខ្សែប្រយុទ្ធ Jonathan David របស់ Lille អាចទាំងពីរអាចទិញបានក្នុងតម្លៃដ៏ត្រឹមត្រូវ។

ads
ads