លោក Steven Gerrard បានទទូចថា Aston Villa នឹងមិនចុះហត្ថលេខានាំយក Luis Suarez មករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះឡើយ។
កាលពីដើមសប្តាហ៍នេះ របាយការណ៍នៅក្នុងប្រទេសអេស្បាញ បាន ទម្លាយឲ្យដឹងថា Gerrard បានពិភាក្សាជាមួយ Suarez អំពីការផ្លាស់ប្តូរមកកាន់កីឡដ្ឋាន Villa Park ហើយ កីឡាករសញ្ជាតិអ៊ុយរូហ្គាយខាងលើកំពុងធ្វើការពិចារណាយ៉ាងម៉ត់ចត់ចំពោះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ជាថ្មី។
លោក Gerrard បាននិយាយថា៖
«ពួកយើងមិនទាន់ត្រូវការខ្សែប្រយុទ្ធឡើយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ Suarez ជា កីឡាករលំដាប់កំពូល ហើយ ធ្លាប់ជាកីឡាករបាល់ទាត់លំដាប់ពិភពលោកពេញមួយអាជីពរបស់គាត់ ប៉ុន្តែយើងមិនត្រូវការខ្សែប្រយុទ្ធកណ្តាលនោះទេ មិនថាវាជា Suarez ឬ អ្នកណាផ្សេងឡើយ»៕
ប្រភព៖ Metro