ads
ការប្រកួតលីគកម្រិតស្រុកនៅអាល្លឺម៉ង់ត្រូវបានផ្អាក បន្ទាប់ពីកុមារខាំពងស្វាសរបស់អាជ្ញាកណ្តាល
០៤-មិនា-២០២៥

សំណុំរឿងដ៏ចម្លែកបំផុត…

ការប្រកួតនៅក្នុងលីគលំដាប់ស្រុកអាល្លឺម៉ង់រវាងក្លិប FC Taxi Duisberg II និង SV Rot-Weiss Mülheim ត្រូវបានលុបចោលក្នុងកាលៈទេសៈក៏ចម្លែកមួយ។

ការប្រកួតមិនទាន់នឹងចាប់ផ្ដើមចែកបាល់ផង ស្រាប់តែមានក្មេងម្នាក់ធ្វើកាយវិការហាត់បាល់កម្ដៅសាច់ដុំនៅលើទីលាន បានចូលទៅជិតអាជ្ញាកណ្តាល ហើយខាំពងស្វាសរបស់គាត់។

កុមារម្នាក់នេះទំនងជាកូនម្នាក់ក្នុងចំណោម៣នាក់របស់កីឡាករក្លិប FC Taxi ប៉ុន្តែមូលហេតុនៃសកម្មភាពរបស់គាត់មិនបង្ហាញឱ្យច្បាស់លាស់នោះទេ។

អាជ្ញាកណ្តាលបានសរសេរនៅលើរបាយការណ៍របស់គាត់ថា៖ “វាបានខិតមកជិតខ្ញុំ ហើយភ្លាមៗ និងមិននឹកស្មានដល់បានខាំខ្ញុំត្រង់ពងស្វាសខាងឆ្វេង”។

មន្ត្រីរូបនេះមិនអាចបន្តបានទេ ហើយត្រូវការការព្យាបាលរបួសក្រោយពេលកើតហេតុ។ ការប្រកួតត្រូវបានកំណត់ពេលឡើងវិញ ដើម្បីធ្វើឡើងនៅពេលក្រោយ។

ads