Gerard Pique អាចត្រូវបង្ខំឱ្យពាក់ឈុតដែលមានឈ្មោះ Shakira នៅលើអាចក្នុងអំឡុងពេលប្រកួតជាមួយ Barcelona នេះបើតាមការឱ្យដឹងរបស់លោក Moises Llorens អ្នកកាសែតនៅស្ថាប័ន ESPN។
រឿងនេះបើយើងគិតទៅគឺសាមញ្ញ ម្ចាស់ឧបត្ថម្ភធំរបស់ Barca គឺក្រុមហ៊ុនដន្រ្តី Spotify ទំនងជានឹងផ្តល់កិត្តិយសដល់អ្នកស្រី Shakira ច្រៀង និងសម្ដែងតាមរយៈមាតិការរបស់ក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ ដោយដាក់ឈ្មោះរបស់នាងនៅលើអាវ Barca សម្រាប់ហ្គេមណាមួយ។
វាស្រដៀងទៅនឹងកិច្ចព្រមព្រៀងជាមួយ Drake ដែលនិមិត្តសញ្ញា OVO owl ត្រូវបានបង្ហាញនៅលើឈុត Barca សម្រាប់ជំនួប El Clasico បន្ទាប់ពីចម្រៀងរបស់គាត់ត្រូវបានអ្នកគាំទ្រចុច Views ដល់ទៅ 50 ពាន់លានស្ទ្រីមនៅលើ Spotify ។ កិច្ចព្រមព្រៀងនេះជិតត្រូវបានធ្វើហើយក្នុងពេលឆាប់ៗនេះបើយោងតាម El Espanol។
Pique និង Shakira បានសាងគ្រួសារជាមួយគ្នាអស់រយៈពេល 11 ឆ្នាំ។ ទំនាក់ទំនងរបស់ពួកគេបានបង្កើតកូនប្រុសពីរនាក់។ ទោះជាយ៉ាងណា ពួកគេបានបែកគ្នាកាលពីដើមឆ្នាំនេះ ហើយមិនសូវនិយាយរកគ្នាតាំងពីពេលនោះមក។