Frenkie De Jong ឥឡូវនេះបានផ្លាស់ប្តូរគំនិតរបស់គាត់អំពីអនាគតយូរអង្វែងនៅ Barcelona ហើយនេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍អេស្ប៉ាញ Onze TV3 ។
ខ្សែបម្រើរូបនេះ លែងបិទទ្វារខ្លួនឯង ហើយទទួលយកឱកាសចាកចេញពីក្លិបយក្ស La Liga ចំពេលមានវិបត្តិដែលកំពុងកើតមាននៅលើទីលាន និងនៅពីក្រោយឆាក។
Manchester United បានកោតសរសើរកីឡាករវ័យ 26 ឆ្នាំរូបនេះ ជាយូរមកហើយ ដែល Erik ten Hag ស្គាល់យ៉ាងច្បាស់តាំងពីពេលនៅជាមួយគ្នានៅ Ajax ដោយបានព្យាយាមជាច្រើនលើកច្រើនសារ ដើម្បីចុះហត្ថលេខាលើគាត់។
អស់ជាច្រើនឆ្នាំមកនេះ Barca បានបើកចំហរក្នុងការអនុញ្ញាតឱ្យ De Jong ចេញ ដើម្បីកាត់បន្ថយប្រាក់ឈ្នួល 21 លានផោនក្នុងមួយឆ្នាំដ៏ច្រើន ប៉ុន្តែគាត់បដិសេធក្នុងការចាកចេញ ខណៈដែលពួកគេកំពុងជួបវិបត្តិហិរញ្ញវត្ថុដ៏ធំនៅក្លិប។