មិនមានកីឡាករ Manchester United ផ្សេងទៀតបានធ្វើការតាមដាក់សម្ពាធ( Pressing) ទៅលើក្រុមគូប្រកួតច្រើនដងដូច Fred ក្នុងរដូវកាលនេះទេ នេះបើតាមការរាយការណ៍របស់ Manchester Evening News។
គាត់បានចាប់ផ្តើមក្នុងជម្រើស១១នាក់ក្នុងការប្រកួតចំនួន 27 លើគ្រប់ពានរង្វាន់ក្នុងឆ្នាំ 2021/22 ហើយនេះអាចបញ្ជាក់បានថា វាជាភស្តុតាងដែលថាការខិតខំនិងទម្រង់លេងរបស់កីឡាករប្រេស៊ីលរូបនេះកំពុងតែដំណើរការទៅក្នុងផែនការរបស់ Ralf Rangnick ។
លោក Rangnick ដែលគេចាត់ទុកថាជាអ្នកប្រើប្រាស់យុទ្ធសាស្រ្តបាល់ទាត់ និងកលល្បិចជាប់ពាក់ព័ន្ធនឹងការដាក់សម្ពាធ កៀបសង្កត់គូប្រកួតជាញឹកញាប់បានអនុញ្ញាតឱ្យ Fred ធ្វើបានល្អក្នុងតំបន់បម្រើកណ្តាល ហើយស្ថិតិរបស់ខ្សែបម្រើរូបនេះបានបង្កើតការដាក់សម្ពាធសរុប 486 លើកនៅរដូវកាលនេះ។
Bruno Fernandes គឺជាកីឡាករបន្ទាប់ដែលដាក់សម្ពាធគូប្រកួតច្រើនជាងគេគឺ (467 លើក) ហើយ Scott McTominay (380លើក), Jadon Sancho (234លើក) និង Paul Pogba (233លើក)។
ប្រភព៖ MEN