កីឡាករ Fred ដែលជាខ្សែបម្រើរបស់ Manchester United បានចាត់ទុក ការចុះផ្សាយថាខ្លួន និង មិត្តរួមក្រុមចំនួន១៦នាក់ទៀតមិនសប្បាយចិត្តជាមួយក្រុមបិសាចក្រហម គឺ ជា ព័ត៍មានមិនពិត។
Over the past few days I have read several fake news involving my name and other MUFC athletes. I’m not in the habit of answering controversial stuff publicly, but this time I will have to.
— Fred Rodrigues (@Fred08oficial) January 7, 2022
ក្រុម Man Utd កំពុងជួបនូវរឿងលំបាកជាច្រើនឈានចូលមកដល់ពាក់កណ្តាលរដូវកាលនេះ បន្ទាប់ពីក្រុមទើបតែបានបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង ជំនួសមកវិញដោយលោក Ralf Rangnick ប៉ុន្តែ បើយើងក្រឡេកទៅមើលលទ្ធផល និង ទម្រង់លេងរបស់ក្រុម ហាក់មិនទាន់សមប្រកបនៅឡើយ។
ក្រោយចាញ់ Wolves កាលពីដើមសប្តាហ៍កន្លងទៅ ក៏មាននូវការចុះផ្សាយជាច្រើន ថា កីឡាករ Man Utd ចំនួន១៧នាក់មិនសប្បាយចិត្តជាមួយនឹងក្លិប ហើយ ក្នុងនោះមានកីឡាករចំនួន១១នាក់ចង់ចាកចេញ។ យ៉ាងណាក្តី Fred បានបញ្ជាក់ ហើយ ថា នេះមិនមែនជារឿងពិតនោះទេ។
Fred បាននិយាយថា៖”ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានអានព័ត៌មានក្លែងក្លាយជាច្រើនដែលពាក់ព័ន្ធនឹងឈ្មោះរបស់ខ្ញុំ និង កីឡាកររបស់ Man Utd ផ្សេងៗទៀត។ ខ្ញុំ មិន មាន ទម្លាប់ ឆ្លើយ រឿង ចម្រូងចម្រាស ជា សាធារណៈ ទេ ប៉ុន្តែ លើក នេះ ខ្ញុំ ត្រូវតែបកស្រាយ។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ហើយ ខ្ញុំមិនដែលបង្ហាញការមិនពេញចិត្ត និង លទ្ធភាពនៃការចាកចេញពីក្លិបនោះទេ។ សូមកុំមានការយល់ច្រឡំដោយសារព័ត៌មានក្លែងក្លាយ។ យើង នឹង បន្ត ធ្វើ ការ ដោយ យក ចិត្ត ទុក ដាក់ យ៉ាង ខ្លាំង ដើម្បី សម្រេច គោល ដៅ របស់ យើង”៕