សមាគមបាល់ទាត់ថៃ និងក្លឹប Buriram Utd បានប្រកាសពីផែនការដាក់ឈ្មោះថា “Blue Lock” ដើម្បីបង្កើតក្រុមយុវជន U18 ដែលមានកីឡាករកើតនៅឆ្នាំ ២០០៥។
Buriram United នឹងរ៉ាប់រងចំណាយទាំងស្រុងនៃគម្រោងនេះ ហើយគោលដៅនៃផែនការគឺនាំថៃទៅ U20 World Cup 2025។ ដំណើរការជ្រើសរើសនឹងប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ 2022។ កីឡាករវ័យក្មេងនឹងហ្វឹកហាត់ជាមួយគ្នារយៈពេល 3 ឆ្នាំនៅមជ្ឈមណ្ឌលហ្វឹកហាត់ក្លិប Buriram ។ គ្រូបង្វឹកគឺ Milos Velebit ជនជាតិស៊ែប៊ី។ ក្រុមកីឡាករវ័យក្មេងមួយក្រុមនេះនឹងជួយឲ្យបាល់ទាត់ថៃធ្វើដំណើទៅមុខមួយជំហានទៀត និងសម្រេចបានកាតាលីករសំខាន់៤ដូចខាងក្រោម៖
?(CHANGE ) ការផ្លាស់ប្តូរ៖ ការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍បញ្ញា រូបវន្ត និងបច្ចេកទេស។
?(KINGS OF ASEAN)ស្តេចអាស៊ាន៖ នាំក្រុមជម្រើសជាតិថៃត្រឡប់ទៅទីតាំងដើមវិញ និងបង្កើតភាពរីករាយសម្រាប់អ្នកគាំទ្របាល់ទាត់។
?JUMP (ការហក់លោត)៖ ឆ្ពោះទៅមុខជាមួយនឹងស្តង់ដារដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសឈានមុខក្នុងអាស៊ីដូចជា ជប៉ុន កូរ៉េ។
? CONSISTENCY (ភាពស៊ីសង្វាក់គ្នា)៖ ភាពជាប់លាប់គឺជាគន្លឹះក្នុងការអភិវឌ្ឍន៍បាល់ទាត់រយៈពេលវែង។ ការឈានទៅដល់កម្រិតសកលជាជំហានមួយសម្រាប់កីឡាករនាពេលអនាគត។
ជាដំបូង វគ្គជម្រុះនឹងមានកីឡាករចំនួន 200 នាក់ចូលរួម បន្ទាប់មកកាត់បន្ថយមកត្រឹម 100 នាក់ ហើយចុងក្រោយមានតែ 20 នាក់ប៉ុណ្ណោះដែលមានឈ្មោះជាកីឡាករអាជីពកម្រិតខ្ពស់ នឹងមានការវាយតម្លៃកីឡាកររៀងរាល់ 3 ខែម្តង ហើយអ្នកដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវដកសិទ្ធិ។