Manchester United បានបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ 8 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ បន្ទាប់ពីបានយកឈ្នះក្រុម West Ham United 1-0 នៅ Old Trafford កាលពីយប់មិញ។
ការតែតបាល់បញ្ចូលទីនៅនាទីទី 38 របស់ Marcus Rashford ពីការបញ្ជូនរបស់ Christian Eriksen បានបង្ហាញពីភាពខុសគ្នារវាងភាគីទាំងពីរដែលបានលេងនៅពានអឺរ៉ុបកាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះជារឿងប្រាំដែលយើងបានរៀនពី Manchester United West Ham៖
ការរកបានគ្រាប់ទី១០០សម្រាប់ Marcus Rashford ឱ្យ United៖
ក្នុងការបង្ហាញខ្លួនលើកទី 318 សម្រាប់បិសាចក្រហម កីឡាករលេខ 10 របស់ United រូបនេះ បានឈានដល់គ្រាប់ទី១០០ក្នុងអាជីពនៅ Old Trafford។កីឡាករអន្តរជាតិអង់គ្លេសស៊ុតបាន៧គ្រាប់ហើយក្នុងរដូវកលនេះ ហើយបានធានាថាគាត់បានឈានដល់ចំណុចសំខាន់មួយថ្ងៃ មុនពេលឈានដល់អាយុ 25 ឆ្នាំ។
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានចូលរួមទស្សនានៅ Old Trafford ផងដែរនោះ Rashford នឹងសង្ឃឹមថាគាត់នឹងធ្វើបានគ្រប់គ្រាន់ដើម្បីមានឈ្មោះឡើងវិញ មុនការប្រកួត World Cup នៅខែក្រោយ។
ភាពរឹងមាំនៅតំបន់ខ្សែការពារកណ្ដាល
ដោយសារ Victor Lindelof អវត្តមានដោយសារជំងឺ ហើយ Raphael Varane របួសរហូតដល់ក្រោយការប្រកួត World Cup លោក Erik ten Hag មិនមានជម្រើសអ្វីក្រៅពីចាប់ផ្តើមការដាក់ប្រធានក្រុម Harry Maguire ឱ្យលេង ។
កីឡាករលេខ 5 របស់ Man Utd មិនបានចាប់ផ្តើមការប្រកួត Premer League ចាប់តាំងពីការរងបរាជ័យក្នុងលទ្ធផល 4-0 នៅលើទឹកដី Brentford កាលពីថ្ងៃទី 13 ខែសីហា។ ដោយគ្មាន Varane ឬ Lindelof នោះ Ten Hag មិនមានខ្សែការពារកណ្តាលនៅលើកៅអីបម្រុងទេ។
ស្ថានភាព Jadon Sancho ពេលនេះ៖
កីឡាករលេខ 25 របស់ United គឺជាកីឡាករអង់គ្លេសម្នាក់ ក្នុងចំណោម៤នាក់នៅ Man Utd ដែលមិនចាប់ផ្តើមការប្រកួតទល់នឹងញញួរធំ។ស្របពេល Antony អវត្តមានដោយសារតែរបួស Anthony Elanga ជាអ្នកចាប់ផ្ដើមជំនួស Sancho ខាងស្លាបស្តាំរបស់ United ។ ស្របពេលលោក Southgate មិនអាចឃើញ Sancho ធ្វើសកម្មភាព វាមើលទៅគួរឱ្យចាប់អារម្មណ៍ណាស់ដែលថា អតីតកីឡាករ Borussia Dortmund នឹងអង្គុយមើលក្រុមខ្លួនលេង World Cup ពីផ្ទះហើយ។
ការកសាងសន្ទុះនៃការឈ្នះ
វាមិនមែនជាការឈ្នះដែលស្អាតបំផុតនោះទេ ប៉ុន្តែវាគឺជាប្រភេទនៃការប្រយុទ្ធមួយទទួលបានការឈ្នះដែលនឹងបញ្ចេញទំនុកចិត្តកាន់តែច្រើនពេញបន្ទប់ស្លៀកពាក់។ ការឈ្នះលើក្រុម West Ham ជំរុញឱ្យយើងឡើងពីលើ Chelsea ទៅកាន់ចំណាត់ថ្នាក់ទី 5 និងតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 8 ពិន្ទុ។
ជាមួយនឹងការប្រកួតរបស់យើងនៅក្នុងដៃ យើងអាចឈានទៅកម្រិតលើពិន្ទុជាមួយនឹងក្រុមលេខបី Tottenham Hotspur ។
Diogo Dalot មេដឹកនាំក្នុងតំបន់ការពារ
ម្តងហើយម្តងទៀត West Ham បានបញ្ជូនបាល់ចូលទៅក្នុងតំបន់ពិន័យរបស់ Man Utd ពីខាងឆ្វេង ប៉ុន្តែកីឡាករលេខ 20 របស់ United នៅទីនោះ ដើម្បីដកសម្ពាធចេញ។
ក្បួនការពាររបស់កីឡាករព័រទុយហ្គាល់វ័យក្មេងកំពុងតែរឹងមាំ ហើយការផ្តោតអារម្មណ៍របស់គាត់មិនដែលរវើរវាយឡើយ ហើយគាត់បានក្រោកឈរឡើងដើម្បីបន្សាបពិសខ្សែប្រយុទ្ធរបស់ West Ham ដែលមានកាយសម្បទាធំ។ សារៈសំខាន់របស់ Dalot នៅក្នុងក្រុម United កំពុងរីកចម្រើន ហើយគាត់កំពុងក្លាយជាអ្នកដឹកនាំពិតប្រាកដ។