ads
ads
គ្រូប​ង្វឹកហ្វីលីពីនថ្លែង​បែបនេះមុន​ជួបកម្ពុជាក្នុង AFF Cup ស្អែក
១៩-ធ្នូ-២០២២

លោក Josep Ferré គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្វីលីពីន បាន​និយាយថា​ក្រុមរបស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួតនេះ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយក្រុមជម្រើសជាតិកម្ពុជា លោក​បាន​ថ្លែប​បែបនេះ៖« យើង​បាន​លេង​ទល់​វៀតណាម ដែលវាជាឱកាស​ក្នុង​ការ​ត្រៀម​ខ្លួនសម្រាប់​ពាន​រង្វាន់​នេះ។ ហើយ​ក្នុង​រយៈពេលខ្លី​នេះ​ដែរ យើង​បាន​ព្យាយាន​ធ្វើ​ការ​ណែនាំទៅដល់​ក្រុម​កីឡាករពីរបៀបលេង»។

«អ្វីដែលខ្ញុំផ្ដោត​អារម្មណ៍នៅពេល​នេះគឺការ​ត្រៀម​ខ្លួន និង​របៀបលេង​របស់​ក្រុម ហើយ​ការ​លេង​ប្រកួត​ដំបូងអ្វីមួយគឺតែងតឺពិបាក។ យើង​អាច​និយាយពី​កលទ្ធផល​ការ​ប្រកួត​មុនៗបាន ប៉ុន្តរែ​នៅ បេល​ដែល​បាល់​ចាប់​ផ្ដើម​លេង គ្រប់​យ់ាង​សុទ្ធ​តែអាច​កើត​ឡើង។ កីឡាកររបស់​យើង​កំពុងផ្ដោត​អារម្មណ៍ខ្លាំង វាធ្វើឱ្យ​ខ្ញុំរំភើប​នឹង​ជៀទុក​ចិត្ត​លើ​ពួកគេ»។

ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​ហ្វីលីពីន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល A នៅ​ល្ងាច​ស្អែកថ្ងៃទី២០​ខែធ្នូឆ្នាំ២០២២ ​វេលាម៉ោង​៥​និង​០០​នាទី​នៅពហុកីឡដ្ឋានមរតកតេជោ៕

ads
ads