ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា World Cup នៅអាមេរិកខាងជើងក្នុងឆ្នាំ 2026 នឹងក្លាយជាការប្រកួតដំបូងដែលមាន 48 ក្រុមចូលរួម បើធៀបនឹង 32 ក្រុមក្នុងអំឡុងការប្រកួត World Cup Qatar កាលពីឆ្នាំមុន។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមជាមួយនឹង១២ពូលដែលក្នុងមួយពូលមានប្រទេសចំនួន ៤ ។ វាគឺជាការផ្លាស់ប្តូរពីទម្រង់ផែនការដើមដែលមាន ១៦ ពូល ក្នុងមួយពូលមាន ៣ ក្រុម។
FIFA បាននិយាយថា៖«ទម្រង់ដែលបានផ្លាស់ប្តូរធានាថាមិនមានហានិភ័យនៃការឃុបឃិតគ្នាទេ ហើយក្រុមទាំងអស់អាចលេងយ៉ាងហោចណាស់បីប្រកួតដែលធ្វើអោយមានតុល្យភាពរវាងក្រុមដែលប្រកួតប្រជែង»។
វាមានន័យថានឹងមានហ្គេមសរុបចំនួន 104 ប្រកួតដែលជាការកើនឡើងដ៏ធំមួយ លើសការប្រកួតចំនួន 64 ហ្គេម នៅការប្រកួតឆ្នាំ 2022 ហើយវាលើសពីផែនការដើមសម្រាប់ហើយក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលនីមួយៗឈានទៅវគ្គ 32 ក្រុមចុងក្រោយ។
ទម្រង់ចុងក្រោយបំផុតធានាថាក្រុមកំពូលពីរក្នុងពូលនីមួយៗនឹងឈានទៅវគ្គបន្តជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតចំនួនប្រាំបី។ ដូច្នេះក្រុមចុងក្រោយ និងក្រុមដែលប្រជែងយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នឹងលេងសរុបចំនួន៨ប្រកួត បើធៀបនឹង៧ប្រកួតបច្ចុប្បន្ន។
ចំនួនសរុបនៃក្រុមដែលនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិទៅ World Cup ឆ្នាំ 2026 គឺ 46 ក្រុម។ មានកៅអី២បន្ថែមទៀតសម្រាប់បង្គ្រប់៤៨ក្រុមនឹងត្រូវបានកំណត់តាមរយៈការប្រកួតវគ្គជម្រុះ Play-off ។
ទ្វីបអាស៊ីត្រូវបានគេផ្តល់ឱ្យ៨.៥កៅអី ដែល ៨ កៅអីស្វ័យប្រវត្តិនិង កន្លះ សំដៅទៅលើកៅអីវគ្គ Playoff។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានបង្កើតទម្រង់ថ្មីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 និងវគ្គជម្រុះ Asian Cup ឆ្នាំ 2027 ដើម្បីកំណត់វិធីល្អបំផុតក្នុងការជ្រើសរើសក្រុមទៅប្រកួត World Cup ដោយផ្អែកលើចំនួនកៅអីដែលបានកំណត់។