ads
ads
Antony ស្តីបន្ទោសម៉ាស៊ីនត្រជាក់នៅក្នុងកីឡដ្ឋានថា​បាន​ធ្វើឱ្យកីឡាករ ក្អក និងឈឺបំពង់ក
៣០-វិច្ឆិកា-២០២២

ខ្សែបម្រើស្លាបរបស់ក្រុមជម្រើសជាតិប្រេស៊ីល  Antony បានបង្ហើបប្រាប់ដោយឥតព្រងើយកន្តើយថា ខ្លួនមានការលំបាកដោយសារបញ្ហាសុខភាពដែលប្រឈមមុខតាំងពីគាត់មក​ដល់កាតាលើកដំបូង ក្នុងយុទ្ធនាការ World Cup ឆ្នាំ 2022 ។

ចូល​លេងជា​កីឡាករ​បម្រុង​ទល់​នឹង​ស៊ែប៊ី និង​ស្វីស  Antony បាន​បន្ទោស​ម៉ាស៊ីន​ត្រជាក់​ក្នុង​កីឡដ្ឋាន​ថា​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់។ ស្ថានភាពនេះបានធ្វើឱ្យគាត់ចូលរួមជាមួយមិត្តរួមក្រុមដែលរងរបួសពីរនាក់ទៀតគឺ Neymar និង Danilo ដោយ​ការ​ហ្វឹកហាត់នៅខាងក្រៅ។

World Cup stadiums' air conditioning is making players SICK, says Brazil star Antony » Hot Fast News

“វាពិបាកបន្តិចសម្រាប់ខ្ញុំ។ ខ្ញុំបានបញ្ចប់ដោយមានអារម្មណ៍មិនល្អអស់រយៈពេលពីរបីថ្ងៃ ដែលវាធ្វើឱ្យជីវិតខ្ញុំស្មុគស្មាញបន្តិច”។

Antony បាននិយាយថា៖«ខ្ញុំកំពុងជាសះស្បើយ និងជិតដល់ 100 ភាគរយ។ វាកាន់តែឈឺបំពង់ក។ វាគឺដោយសារតែម៉ាស៊ីនត្រជាក់នៅក្នុងកីឡដ្ឋាន» នេះបើយោងតាមរបាយការណ៍របស់ Sport Bible ។

Antony has blamed the air conditioning in Qatar stadiums for his illness

«ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលជួបបញ្ហាបែបនេះ ប៉ុន្តែកីឡាករផ្សេងទៀតក៏មានក្អក និងឈឺបំពង់កដែរ។ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំធ្លាក់ខ្លួនឈឺ»។

«ប៉ុន្តែខ្ញុំរីករាយក្នុងការក្លាយជាផ្នែកសំខាន់នៃក្រុម។ នៅពេលណាដែលអ្នក [ប្រេស៊ីល] ត្រូវការ Antony ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ»។

ប្រេស៊ីលដែលបានទទួលកៅអីក្នុងជុំទី 16 បន្ទាប់ពីយកឈ្នះស៊ែប៊ី និងស្វីស នឹងត្រូវប្រឈមមុខនឹងការប្រជែងជាមួយកាមេរូន ក្នុងសកម្មភាពចុងក្រោយនៃពូល G ។

ជ័យជម្នះ​នឹង​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ជើងឯក World Cup 5 សម័យ​ក្លាយជា​ក្រុម​កំពូលតារាងក្នុង​ពូល​ដើម្បី​ជួប​ក្រុម​ចំណាត់ថ្នាក់​លេខ​2 ក្នុង​ពូល H ដែល​មាន​ព័រទុយហ្គាល់ ហ្គាណា កូរ៉េខាងត្បូង និង​អ៊ុយរូហ្គាយ។

ads
ads