ទីផ្សារដោះដូរកីឡាកររដូវរងា (Winter Window )ឆ្នាំ 2024 នឹងបិទជាផ្លូវការនៅនៅថ្ងៃទី 31 ខែមករា។
Manchester United ធ្វើបានល្អណាស់ក្នុងការលុបបំបាត់ការជាប់គាំងនានា ពិសេសឱ្យកីឡាករវ័យក្មេងចាកចេញទៅលេងក្នុងកុងត្រាខ្ចីជើង ហើយកីឡាករឈុតធំដែលមិនបានលេងញឹកញាប់ក៏ឱ្យចាកចេញដែរ ប៉ុន្តែបិសាចក្រហមមិនទាន់ចុះហត្ថលេខាលើកីឡាករថ្មីនៅឡើយទេ។
យោងតាម ESPN FC ក្រុមបិសាចក្រហម Man United បើកចំហចំពោះគំនិតនៃការបន្ថែមកីឡាករទៅក្នុងក្រុមនៅក្នុងខែមករានេះប្រសិនបើមានឱកាស។
ទោះយ៉ាងណាក៏ដោយ គោលបំណងសំខាន់នៃទីផ្សារដោះដូរកីឡាករខែមករារបស់ Man Utd គឺដើម្បី ‘បន្ធូរបន្ថយកង្វល់ផ្នែកហិរញ្ញវត្ថុ’ មុនពេលកាន់កន្រ្តកចូលទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅ។