លោក Erik Ten Hag បានសំណូមពរឲ្យ Manchester United សន្យានឹងលោកចំពោះរឿងសំខាន់ពីរជាមុនសិន ទើបលោកយល់ព្រមមកដឹកនាំ។
លោក Ten Hag កាន់តែកៀកនឹងទទួលបានជោគជ័យក្នុងការមកដឹកនាំនៅឯកីឡដ្ឋាន Old Trafford ហើយបន្ទាប់ពីលោកត្រូវបានក្លិបដាក់ជាបេក្ខភាពឈានមុខគេជំនួសលោក Mauricio Pochettino និង Luis Enrique។
យ៉ាងណាក៏ដោយ ចំពោះការសម្រេចចិត្តមកដឹកនាំ Man Utd គឺ លោកក៏ត្រូវការចរចារលើលក្ខខណ្ឌមួយចំនួនផងដែរក្នុងនោះមានរឿងសំខាន់ចំនួនពីរ។ ទីមួយលោកត្រូវការក្រុមការងារផ្ទាល់ខ្លួនដែលលោកកំពុងរួមការងារជាមួយនៅ Ajax លោកនឹងនាំពួកគេមកកាន់ក្រុមបិសាចក្រហមដូចគ្នា និង ទីពីរ គឺ សេរីភាពក្នុងការជ្រើសរើសកីឡាករដោយខ្លួនឯង៕