ads
ads
លោក Ten Hag ស្នើសុំថ្នាក់ដឹកនាំ Man Utd ឈូសចោលជម្រើស១១នាក់ដំបូងទាំងអស់ ហើយរៀបសារថ្មី
២៥-មេសា-២០២២

យោងតាមកាសែត The Independent ដែលជាប្រភពលំដាប់ទី 2 បាន​ឱ្យ​ដឹង​ថា លោក Erik ten Hag បានស្នើសុំក្រុមប្រឹក្សាភិបាល Manchester Unitedប្ដូរ​កីឡាករក្នុងជម្រើស១១នាក់ថ្មីមួយផ្សេង​ទៀតដើម្បីដោះស្រាយបញ្ហាជាច្រើននៅក្នុងក្រុម។

បន្ទាប់​ពី​ក្រុមបិសាចក្រហមចាញ់ Arsenal 3-1 ដូច្នេះ​គេ​អាច​ស្រមៃ​មើល​ថា Ten Hag គិត​យ៉ាង​ណា​ចំពោះ​ក្រុម​ឥឡូវ​នេះ។ The Independent យល់ថាសូម្បីតែ Ralf Rangnick គាំទ្រគំនិតនេះ ដោយសារគាត់គិតថាកីឡាករភាគច្រើនមិនស្របតាមស្តង់ដារ។ របាយការណ៍បន្ថែមថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ Rangnick ស្តីពីការចុះហត្ថលេខាលើកីឡាករថ្មី 10 នាក់ មិនមែនជា “ពាក្យគ្រាន់​តែ​និយាយចោល” នោះទេ។

កីឡាករដូចជា Jesse Lingard, Paul Pogba និង Edison Cavani ប្រាកដណាស់ថានឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះបានអះអាងថា អាចមានមនុស្សជាច្រើនទៀតចាកចេញពី Old Trafford បន្តបន្ទាប់​ទៀត៕

ប្រភព៖ The Independent

ads
ads