ads
ads
Erik ten Hag ហាម​កីឡាករ Man Utd មិន​ឱ្យ​ប្រើទូរស័ព្ទ​ពេល​ញ៉ាំ​អាហារ និង​ឱ្យបុគ្គលិក​ប្រុស​ស្រីស្លៀកពាក់ខុសពណ៌គ្នា
១២-កក្កដា-២០២២

ERIK TEN HAG បាន​ចេញ​មក​បង្រ្កាប​កីឡាករ Manchester United របស់​គាត់​ដែល​ប្រើ​ទូរស័ព្ទ​របស់​ពួកគេ​ក្នុង​ពេល​ញ៉ាំ​អាហារ។ បុរសសញ្ជាតិហូឡង់រូបនេះបានធ្វើការផ្លាស់ប្តូរជាច្រើននៅពីក្រោយឆាកក្នុងប៉ុន្មានខែដំបូងរបស់គាត់ក្នុងការដឹកនាំបិសាចក្រហម។

ប៉ុន្តែឥឡូវនេះ តាមសេចក្តីរាយការណ៍ថា គ្រោងនឹងកំណត់ពេលវេលារបស់កូនក្រុមដោយដកទូរស័ព្ទរបស់ពួកគេ ពេលទទួលទានអាហារគ្រប់ពេលវេលា។ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Daily Telegraph ដែល​បាន​អះអាង​ថា Ten Hag កំពុង​ព្យាយាម​បង្រួប​បង្រួម​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ដែល​បាន​បែក​បាក់​កាល​ពី​រដូវ​កាល​មុន​។

Ten Hag ក៏​បាន​បង្កើត​វា​ជា​កាតព្វកិច្ច​សម្រាប់​កីឡាករ​ក្នុង​ការ​ចូល​រួម​ម៉ោង​អាហារ​ដោយ​មិន​ប្រើ​ទូរសព្ទ​របស់​ពួកគេ ដូច្នេះ​ពួកគេ​អាច​និយាយ​គ្នា​បាន​ច្រើន​ជាង​មុន និង រីករាយក្នុងតុរួមដោយសេរី”។

កីឡាករជាច្រើននាក់​ទទួល​អារម្មណ៍​ភ្ញាក់ផ្អើលចំពោះ​ការ​ផ្លាស់​ប្តូរ​របស់ Ten Hag ហើយការ​ផ្លាស់ប្ដូរនេះក៏​កំពុង​ប៉ះពាល់​ដល់​បុគ្គលិក​ក្លឹប​ផង​ដែរ។ គេអះអាង​ថា​ អតីតគ្រូបង្វឹក Ajax កំពុងតែធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់បុគ្គលិក ដោយសមាជិកបុគ្គលិកស្រីតម្រូវឱ្យស្លៀកពាក់ពណ៌សនៅថ្ងៃច័ន្ទ ហើយសមភាគីបុរសរបស់ពួកគេស្លៀកពាក់ពណ៌ខ្មៅ។

ទោះបីជា Ten Hag បានដំណើរការនៅក្នុងការផ្លាស់ប្តូរក្រៅទីលានក៏ដោយ ប៉ុន្តែគាត់នៅតែទិញបានកីឡាករតែម្នាក់ប៉ុណ្ណោះសម្រាប់ក្រុមដែលបានបញ្ចប់ក្នុងចំណាត់​ថ្នាក់លេខ 6 កាលពីរដូវកាលមុន។ ហើយគាត់កំពុងអស់សង្ឃឹមក្នុងការបន្ថែមសមាជិកថ្មី មកពង្រឹងបន្ថែមទៀត មុនពេលរដូវកាលថ្មីនៃ Premier League ចាប់ផ្តើម។

គាត់បាននិយាយថា៖ «នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់ខ្ញុំ ខ្ញុំបាននិយាយរួចហើយថា យើងពិតជាកំពុងស្វែងរកកីឡាករនៅតំបន់កណ្តាល យើងក៏មានតម្រូវការក្នុងការប្រកួតផងដែរ។ យើងនៅតែស្វែងរកកីឡាករ»។

ads
ads