ads
ads
តើពិតទេ? Erik ten Hag វាយតម្លៃខុសលើគុណភាពដែលត្រូវការដើម្បីជោគជ័យក្នុង Premier League
០៧-មករា-២០២៤

យោងទៅតាម The Athletic លោក Erik ten Hag កំពុងដឹងពីការលំបាកជាច្រើន ដែលកើតឡើងជាមួយនឹងការលេងនៅ Premier League ឥឡូវនេះ។

សម្រាប់ក្លិបណាមួយក្នុងប្រទេសអង់គ្លេស ការលេងក្នុងក្របខ័ណ្ឌកំពូលមិនមែនជារឿងលេងសើចនោះទេ ដោយសារកាលវិភាគដ៏លំបាក និងធម្មជាតិនៃការប្រកួតប្រជែង។

ដើម្បីដឹកនាំក្លិបដែលមានតម្រូវការខ្ពស់ដូចជា Manchester United ដែលមានអ្នកគាំទ្រដ៏ធំបំផុតមួយនៅទូទាំងពិភពលោកគឺស្ថិតនៅកម្រិតមួយផ្សេងទៀត វាមិនមែនជារឿងងាយស្រួលនោះទេ។

The Athletic យល់ថា Ten Hag ប្រហែលជាបានវាយតម្លៃខុស ចំពោះគុណសម្បត្ដិដែលត្រូវការដើម្បីរីកចម្រើននៅទីនេះ។ ថ្វីត្បិតតែយើងមិនបង្ហាញឈ្មោះនរណាក៏ដោយ ក៏គេមិនអាចគិតដល់សមត្ថភាពរបស់ Antony ដែលទិញចូលក្នុងតម្លៃកប់ពពក ប៉ុន្តែគុណផលេងក្នុងលីគហាក់អន់ឆ្ងាយណាស់។

របាយការណ៍បន្ថែមថា ជោគជ័យរបស់ Erik នៅ Ajax ភាគច្រើនគឺដោយសារតែលោក Marc Overmars ប្រធានផ្នែកកីឡា ដែលបានមើលការខុសត្រូវលើការផ្ទេរចេញ-ចូលទាំងអស់។ នោះបានទុកឱ្យ Ten Hag ផ្តោតតែលើការបង្វឹកប៉ុណ្ណោះ អ្វីដែលគាត់ធ្វើបានល្អបំផុត និងមិនមែនជាការជ្រើសរើសបុគ្គលិកច្រើនដូចនៅទីនេះនោះទេ។

មានក្តីសង្ឃឹមថាលោក Jim Ratcliffe នឹងនាំមនុស្សត្រឹមត្រូវមកធ្វើការលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ។ ទោះបីជាយ៉ាងណាក៏ដោយ មានជំនឿកាន់តែខ្លាំងឡើងនៅក្នុង និងជុំវិញ Man United ថា Ten Hag ប្រហែលជារើសកីឡាករមិនទាន់ដល់ជម្រៅដែលគាត់ចង់បាន។

ads
ads