(English) យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា៖ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) ត្រូវបានរកឃើញថាបានបង្កកំហុសចំនួន ១៣ លើកនៅក្នុងក្របខណ្ឌ English Premier League នារដូវកាលនេះ តិចជាងកាលរដូវកាលមុន ដែលមានចំនួន ២០ លើក។
ប្រភពដដែល តាមរយៈការដកស្រង់ចេញពីស្ថាប័នស្រាវជ្រាវឯករាជ្យ KMI បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី ២៣ សម្រាប់ការប្រកួតនៅ Premier League VAR បានបង្កកំហុសចំនួន ៤ លើក និង ៩ លើកផ្សេងទៀតពុំបានចាប់កំហុសតែម្តង។ VAR បានធ្វើឱ្យមានភាពចម្រូងចម្រាស់ និងអន្តរាគមន៍មានដល់ទៅ ៧០លើកក្នុងចំណោមការប្រកួតលីគ ២៣៩ ប្រកួតនៅរដូវកាលនេះ ដោយមាន ១ លើកក្នុងចំណោម ៣ ប្រកួតក្នុងលីគ៕
ប្រភព៖ BBC