

(English) Francesco Totti អតីតខ្សែប្រយុទ្ធអ៊ីតាលី និងក្លិបRoma បាននិយាយកាលពីថ្ងៃអង្គារថា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូនៅខែក្រោយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវបានប្រទេសជាច្រីនលេីពិភពលោកថ្កោលទោស។ Totti ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧ ប៉ុន្តែនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីតាលី លោកត្រូវបានគេអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសនៃព្រឹត្តិការណ៍ដ៏ធំដែលរៀបចំដោយ Bookmaker Ratings ដែលជាវេទិកាអនឡាញរបស់រុស្ស៊ីសម្រាប់ការភ្នាល់កីឡា។
Totti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA ថា ដំណើរកម្សាន្តអាជីវកម្ម មានរយៈពេលជាច្រើនថ្ងៃរបស់ខ្ញុំទៅកាន់ទីក្រុងម៉ូស្គូ បានធ្វើឱ្យមានការរំជើបរំជួលគ្មានទីបញ្ចប់។ ខ្ញុំមិនមែនជាអ្នកនយោបាយ ឬជាអ្នកការទូតទេ ខ្ញុំជាកីឡាដែលលើកកម្ពស់តម្លៃកីឡាករនៅជុំវិញពិភពលោក។ កីឡាករវ័យ៤៨ ឆ្នាំរូបនេះបានបន្ថែមថា ប្រសិនបើខ្ញុំត្រូវទទួលសំណើពីស្ថាប័នមានសមត្ថកិច្ចមិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុងមូស្គូ ខ្ញុំមិនស្ទាក់ស្ទើរមួយភ្លែតដើម្បីដើរថយក្រោយ” ។ រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសអ៊ីតាលី ដែលបានគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើដំណើររបស់លោក Totti ទេ ខណៈដែលអ្នកនយោបាយប្រឆាំងបានស្នើឱ្យលោកកុំទៅប្រទេសរុស្ស៊ី៕
ប្រភព៖ Reuters