

(English) Southampton ត្រូវបានកាត់ចេញពីក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League បន្ទាប់ពីបរាជ័យ ៣-១ នៅក្នុងទឹកដីក្រុម Tottenham កាលពីថ្ងៃអាទិត្យ។ នេះវាមានន័យថា Southampton ត្រូវបានត្រលប់ទៅក្របខណ្ឌ Championship វិញភ្លាមៗ និងគួរឱ្យអស់សំណើច ក្នុងរយៈពេលតិចជាង ១១ ខែ បន្ទាប់ពីពួកគេបានមកដល់ទីនេះតាមរយៈការប្រកួត Play off ឈ្នះក្រុម Leeds នៅ Wembley ។ Southampton បំបែកកំណត់ត្រានៅ Premier League ជាក្រុមដំបូងគេដែលត្រូវបានកាត់ចោល ខណៈដែលនៅសល់ចំនួន ៧ ប្រកួតទៀតទេីបចប់រដូវកាល។
ក្លិប Ipswich និង Derby ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូលជាមួយនឹងការប្រកួតចំនួន ៦ ដែលនៅសល់ក្នុងឆ្នាំ ១៩៩៤-៩៥ និង ២០០៧-០៨ រៀងគ្នា។ បន្ថែមពីនេះទៀតក្រុមរបស់លោក Ivan Juric ក៏ជាក្រុមមួយដែលគួរឱ្យខ្មាស់អៀន បើធៀបពិន្ទុសរុបនៅ Premier League គឺទាបជាង Derby ក្នុងឆ្នាំ ២០០៧-០៨ ដែលមាន ១១ ពិន្ទុ។ Southampton ឈ្នះតែ ២ ប្រកួតគត់ក្នុង ៣១ ប្រកួតគឺ ២-៤-២៥ មានត្រឹមតែ ១០ ពិន្ទប៉ុណ្ណោះ៕