ads
(English) Shopee Cup៖ ពូល A រកឃើញ ២ ក្រុមទ្បើងទៅវគ្គ ៤ ក្រុមចុងក្រោយហើយ
០៦-កុម្ភៈ-២០២៥

(English) ក្រោយពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A នៅទីបំផុត​រកឃើញ​ក្រុម​ដែល​អាច​ឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Club Championship ឆ្នាំ២០២៤ កាលពីយប់មិញ។ ក្នុងនោះក្រុម BG Pathum United (ថៃ) និង PSM Makassar (ឥណ្ឌូនេស៊ី) បានទ្បើងទៅវគ្គបន្ត ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង (កម្ពុជា), Terengganu FC (ម៉ាឡេស៊ី), Dong A Thanh Hoa FC (វៀតណាម) និង Shan United (ភូមា) សុទ្ធតែធ្លាក់ចេញពីពានរង្វាន់ខាងលើនេះ។

BG Pathum United បានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ដោយមាន ១១ ពិន្ទុ ខណៈដែល PSM Makassar ជាក្រុមលេខ ២ ដោយមាន ១០ ពិន្ទុ។ ដូច្នេះហើយ ក្រុមលេខ ១ នៅក្នុងពូល A នឹងត្រូវប៉ះគ្នាជាមួយក្រុមលេខ ២ នៅក្នុងពូល B ខណៈដែល Cong An Hanoi FC (វៀតណាម) ដែលជាក្រុមស្ថិតនៅក្នុងពូល B ក៏បានកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះផងដែរ បន្ទាប់ពីពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយមាន ១២ ពិន្ទុ និង Buriram United (ថៃ) ជាក្រុមលេខ ២ ដែលមាន ៧ ពិន្ទុ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតចុងក្រោយ នៃពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤ នាវគ្គសន្សំពិន្ទុនៅក្នុងពូល B ក្រុម Buriram United (ថៃ) ប៉ះ Kuala Lumpur City (ម៉ាឡេស៊ី) , Cong An Ha Noi ) (វៀតណាម) ប៉ះ Borneo (ឥណ្ឌូនេស៊ី) និង Kaya (ហ្វីលីពីន) ប៉ះ Lion City (សិង្ហបុរី) នាថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ៕

ads