

(English) លោក Blatter អតីតប្រធាន FIFA និងលោក Michel Platini អតីតប្រធាន UEFA បានឈ្នះក្តីម្តងទៀតនៅក្នុងតុលាការស្វ៊ីសកាលពីថ្ងៃអង្គារនៅក្នុងសំណុំរឿងពុករលួយជាង២លានដុល្លារ។ ការិយាល័យអគ្គមេធាវីនៅប្រទេសស្វីសបានជំទាស់នឹងការលើកលែងទោសជាលើកដំបូងដល់អ្នកទាំងពីរកាលពីខែកក្កដា ឆ្នាំ២០២២ ហើយបានស្នើសុំការកាត់ទោសរយៈពេល២០ខែ ដោយព្យួររយៈពេល២ ឆ្នាំសម្រាប់អតីតប្រធាន FIFA និង UEFA ។ ទោះជាយ៉ាងណាក្តី បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម នេះអាចបន្តទៅតុលាការសហព័ន្ធស្វីស ដែលជាអាជ្ញាធរស្របច្បាប់ខ្ពស់បំផុតរបស់ប្រទេស។ បុរសខ្លាំងបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់ទាំងពីររូប ត្រូវបានដោះលែងជាលើកទីពីរក្នុងសំណុំរឿងដែលមានរយៈពេល១០ឆ្នាំ ក្រោមបទចោទប្រកាន់ក្លែងបន្លំ ពុករលួយ និងការគ្រប់គ្រងលុយ FIFA ជាង ២លានដុល្លារមិនត្រឹមត្រូវ ក្នុងឆ្នាំ២០១១។
ក្រោយការប្រកាសសាលក្រមលោក Platini បាននិយាយថាកិត្តិយសរបស់គាត់ត្រូវបានស្តារឡើងវិញ។ ការធ្វើទុក្ខបុកម្នេញដោយ រដ្ឋអាជ្ញាតុលាការសហព័ន្ធស្វីសសម្រាប់រយៈពេល ១០ ឆ្នាំឥឡូវនេះត្រូវបានបញ្ចប់។ខ្ញុំសប្បាយចិត្តណាស់។ ចំណែកឯមេធាវីរបស់លោក Michel Platiniបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីបំផុត កូនក្តីរបស់ខ្ញុំត្រូវតែចាកចេញដោយសន្តិភាពនៅក្នុងបញ្ហាព្រហ្មទណ្ឌ។លោកបន្ថែមថា បន្ទាប់ពីការដោះលែងពីរលើក សូម្បីតែការិយាល័យអគ្គមេធាវីនៃប្រទេសស្វីស ក៏ត្រូវតែដឹងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌទាំងនេះបានបរាជ័យយ៉ាងពិតប្រាកដ។
គូររំឭកថា រឿងអាស្រូវបានផ្ទុះឡើងដំបូងក្នុងឆ្នាំ២០១៥ បន្សល់ទុកឲ្យលោក Platini គ្មានសង្ឃឹមថានឹងអាចបន្តតំណែង Blatter កាន់តំណែងFIFA ។ Blatter ក៏បានលាលែងពីតំណែងជាប្រធានអង្គការនេះផងដែរ។ FIFA បានហាមប្រាមអ្នកទាំងពីរពីការប្រកួតនេះរយៈពេលប្រាំបីឆ្នាំ ប៉ុន្តែបម្រាមទាំងនោះត្រូវបានកាត់បន្ថយក្រោយ៕
ប្រភព៖ AP