ads
(English) Ronaldo Nazario ត្រូវបានតែងតាំងជាប្រធានការងារពិសេស
២៨-មិនា-២០២៥

(English) ស្ថាប័នគ្រប់គ្រងបាលទាត់តំបន់ CONMEBOL បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ជើងឯក World Cup ពីរសម័យកាល លោក Ronaldo Nazario នឹងដឹកនាំក្រុមការងារពិសេសដែលត្រូវបានបង្កើតឡើងដើម្បីព្យាយាមលុបបំបាត់ការរើសអើងជាតិសាសន៍ ការរើសអើងគ្រប់ប្រភេទ និងអំពើហិង្សានៅក្នុងបាល់ទាត់អាមេរិកខាងត្បូង។ CONMEBOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មរបស់គាត់គឺត្រូវបង្កើតគោលនយោបាយ យន្តការការពារ និងការដាក់ទណ្ឌកម្ម ដែលរួមចំណែកក្នុងការលុបបំបាត់អាកប្បកិរិយាទាំងឡាយណា ដែលប៉ះពាល់ដល់ទាំងកីឡា និងសង្គម។

Ronaldo វ័យ ៤៨ ឆ្នាំបានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឆ្នាំ ២០១៩ បន្ទាប់ពីបានជួយក្រុមជម្រីសជាតិប្រេស៊ីល ឈ្នះពានរង្វាន់ World Cupចំនួន ២ គឺក្នុងឆ្នាំ ១៩៩៤ និង ២០០២ ។ ការតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំ មន្ត្រីរដ្ឋាភិបាល អតីតកីឡាករ និងតំណាងសហជីពកីឡាករដែលបានកោះប្រជុំដោយប្រធាន CONMEBOL លោក Alejandro Domínguez ដើម្បីដោះស្រាយបញ្ហាបន្ទាប់ពីសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់គាត់អំពីបាល់ទាត់ប្រេស៊ីល។ ក្រៅពី Ronaldo អតីតអគ្គលេខាធិការ FIFA លោក Fatma Samoura និងអតីតកីឡាករអាហ្សង់ទីន Sergio Marchi ប្រធាន FIFPRO អាមេរិកខាងត្បូងនឹងជាផ្នែកមួយនៃក្រុមការងារដែរ៕

ads