![](https://www.b8-sport.net/wp-content/uploads/2025/01/Untitled-1.png)
![](https://www.b8-sport.net/wp-content/uploads/2025/01/Label-Amatak_01.png)
(English) នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អេស្ប៉ាញ La Sexta ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានវ័យ ៤០ ឆ្នាំបាននិយាយថា៖ «ទោះបីជាខ្ញុំមិនប្រើជើងឆ្វេងក៏ដោយ ប៉ុន្តែខ្ញុំស្ថិតក្នុងលំដាប់កំពូលកីឡាករទាំង ១០ ក្នុងប្រវត្តិសាស្ត្រសម្រាប់ការស៊ុតបាល់បញ្ចូលទីដោយជើងឆ្វេង។ តួលេខទាំងនេះគឺបង្ហាញថាខ្ញុំគឺជាកីឡាករបំផុតមិនធ្លាប់មាន។គិតមកទល់ពេលនេះគាត់ស៊ុតបញ្ចូលទីសរុបាន ៩២៣គ្រាប់»។ Ronaldo បន្តថា៖ «ខ្ញុំលេងបានល្អជាមួយក្បាលរបស់ខ្ញុំ ខ្ញុំទាត់បាល់ហ្វ្រីឃីកបានល្អ ខ្ញុំលឿន ខ្ញុំខ្លាំង ខ្ញុំពូកែលោត… ខ្ញុំមិនដែលឃើញអ្នកណាល្អជាងខ្ញុំទេ»។
កីទ្បាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតបាល់ទាត់អន្តរជាតិបុរស រួមទាំងការបង្ហាញខ្លួនច្រើនបំផុតដែលស៊ុតបាន២១៧គ្រាប់ និងស៊ុតបញ្ចូលទីបានច្រើនបំផុត១៣៥។ រូបគេក៏ធ្លាប់បាននិយាយច្រើនដងហើយថា៖ រូបគេត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដេីម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅពេលណាដែលគេសួរអំពីថាតើកីឡាករណាល្អជាងគាត់? រូបគេតែងតែសរសើរ Messi កីឡាករអាហ្សង់ទីន ប៉ុន្តែរូបគេបានបញ្ចប់ការសន្ទនាដោយប្រកាន់យកខ្លួនគេ។ ការអត្ថាធិប្បាយថ្មីៗបំផុតរបស់ Ronaldo បានជំរុញឱ្យមានប្រតិកម្មមួយចំនួននៅក្នុងពិភពបាល់ទាត់។
Javier Mascherano អតីតមិត្តរួមក្រុម Messi និងគ្រូបង្វឹកបច្ចុប្បន្នរបស់រូបលោកនៅ Inter Miami បាននិយាយថា ខ្ញុំមានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយវាមិនដូច្នោះទេ។ ខ្ញុំមានការគោរពច្រើនចំពោះ Cristiano ហើយខ្ញុំមិនចាំបាច់វិភាគយោបល់របស់រូបគេទេ។ នេះវាគ្រាន់ជាអ្វីដែលរូបគេគិត៕