

(English) ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Al-Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែជាអត្តពលិកដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមតារាងចំណាត់ថ្នាក់អត្តពលិកកំពូលទាំង ១០០ ដែលចងក្រងដោយ Sportico។ តារាសញ្ជាតិព័រទុយហ្គាល់រូបនេះ ទោះបីមានវ័យ៤០ ឆ្នាំកាលពីសប្តាហ៍មុនក៏ដោយ ក៏រូបគេនៅតែរកបានប្រាក់ចំណូលលេីសពី ១០០ លានដុល្លារសម្រាប់រយៈពេល ៨ ឆ្នាំចុងក្រោយ។គាត់រកចំណូលបានលើសពី ២០០ លានដុល្លារសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។
យោងតាមការសិក្សារបស់ El Bicho បានឱ្យដឹងថា៖ ទឹកប្រាក់ ២១៥ លានដុល្លារពីកិច្ចសន្យារបស់គេជាមួយ Al Nassr និង ៤៥ លានដុល្លារទៀតបានមកពីដៃគូពាណិជ្ជកម្ម។ សរុបមក ទ្រព្យសម្បត្តិប៉ាន់ស្មានរបស់គេគឺប្រហែល ១,៨ ពាន់លានដុល្លារ ចាប់តាំងពីគេបានបង្ហាញខ្លួនជាអាជីពដំបូងរបស់គេជាមួយក្លិប Sporting Lisbon ក្នុងឆ្នាំ២០០២។
តាមពីក្រោយ Ronaldo មានកីឡាករបាល់បោះ Stephen Curry រកចំណូលបាន ១៥៣,៨លានដុល្លារនាំមុខអ្នកប្រដាល់អាជីពអង់គ្លេស Tyson Fury ឈរចំណាត់ថ្នាក់លេខ ៣រកចំណូលបាន ១៤៧លានដុល្លារ។
ចំណែកឯខ្សែប្រយុទ្ធរបស់អាហ្សង់ទីនគឺ Lionel Messi បានធ្លាក់មកចំណាត់ថ្នាក់ទី ៤ ជាមួយនឹងទឹកប្រាក់១៣៥លានដុល្លារ។ កីឡាករបាល់ទាត់៣រូបផ្សេងទៀតបានឈរតំណែងកំពូលទាំង១០រួមមានៈ Neymar លេខ ៦ ទឹកប្រាក់ ១៣៣លានដុល្លារ Karim Benzema លេខ៨ ទឹកប្រាក់ ១១៦លានដុល្លារ និង Kylian Mbappe លេខ៩ ជាមួយនឹងទឹកប្រាក់ ១១០លានដុល្លារ៕