ads
(English) Real Madrid ចំហទ្វារឱ្យ Vinicius ផ្តល់ឱកាសឱ្យ Mbappe
១៣-មិនា-២០២៥

(English) ប្រធានក្លិប Real Madrid លោក Perez នៅតែផ្តល់ទំនុកចិត្តទៅលើខ្សែប្រយុទ្ធ Kylian Mbappé ហើយមិនមានគម្រោងអនុញ្ញាតឱ្យរូបគេចាកចេញទេ។ ផ្ទុយទៅវិញក្លិបហាក់ដូចជា ចំហទ្វារសម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Vinicius JR ឱ្យស្វែងរកទ្រនំថ្មី ស្របពេលដែលរូបគេកំពុងទាមទារប្រាក់ខែខ្ពស់ និងមានការចាប់អារម្មណ៍ពីក្លិបបាល់ទាត់អារ៉ាប៊ីសាអូឌីត។ Real Madrid ឥឡូវនេះកំពុងពិចារណាលក់រូបគេដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធធម្មតាមួយរូប និងផ្តល់ឱកាសឱ្យ Mbappe ទៅលេងតំណែងដែលរូបគេពេញចិត្ត។

ក្លិប Real Madrid មានខ្សែបម្រើស្លាបឆ្វេងបីនាក់ដែលធ្វើឱ្យ Rodrygo សម្របខ្លួនទៅលេងនៅខាងស្តាំ ប៉ុន្តែតំណែង Vinicius និង Mbappe កំពុងប៉ះទង្គិចគ្នានៅស្លាបខាងឆ្វេង ដែលបង្ខំឱ្យ Madrid ធ្វើការសម្រេចចិត្តដ៏លំបាកមួយ។ ជាការពិត Real Madrid បានតាមប្រមាញ់ Kylian Mbappe ជាយូរមកហើយ មុនពេល Vinicius Jr មកដល់ ។ ទោះបីជាកីឡាករប្រេស៊ីលរូបនេះក្លាយជាតួអង្គសំខាន់ក៏ដោយ Florentino Perez បានធានាការចុះហត្ថលេខារបស់ Mbappe ម្នាក់ទៀតកាលពីរដូវក្តៅមុន៕

 

ads