ads
(English) Newcastle United ទម្លាក់ Arsenal ចេញពី EFL ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ
០៦-កុម្ភៈ-២០២៥

(English) ក្រុមសារិកាព្រៃ Newcastle United បានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់អង់គ្លេសលំដាប់ទី ៣ គឺ English League Cup បន្ទាប់ពីយកឈ្នះលើ Arsenal នាការប្រកួតជើងទី ២ ក្នុងលទ្ធផល ២-០ នៅឯកីទ្បដ្ឋាន St. James’ Park កាលពីយប់មិញុ។ ជាការពិតណាស់ ក្រុម Newcastle United ដែលស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ ៤២ ឆ្នាំគឺលោក Eddie Howe កាលពីជើងទី ១ នៅឯកីទ្បដ្ឋាន Emirates ក៏បានយកឈ្នះលើ Arsenal ក្នុងលទ្ធផល ០-២ ផងដែរ។ ដូច្នេះហើយ សរុបទាំងពីរជ់ើង ក្រុមរបស់លោក Eddie Howe បានយកឈ្នះលើ Arsenal របស់លោក Mikel Arteta រហូតដល់ ៤-០ ឯណោះ។

នេះក៏ជាលើកទី ៦ ផងដែរ សម្រាប់ក្រុម Newcastle ដែលបានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះ ក្រោយពីបរាជ័យ ៥ លើករួចមក ចាប់តាំងពី ឈ្នះ Manchester City  ៣-១ នៅផ្តាច់ព្រ័ត្រក្នុងពានលំដាប់ទី២ FA Cup កាលពីរដូវកាលឆ្នាំ១៩៥៤-៥៥ មក។ គួរជម្រាបថា ជាមួយនឹងការទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះ  ក្រុម Newcastle United នឹងត្រូវរង់ចាំអ៊ុតមើលក្រុមដែលឈ្នះរវាង Tottenham Hotspur ឬក៏ Liverpool ដែលជាក្រុមជើងឯករង កាលពីរដូវកាលមុន ដោយប្រកួតជើងទី ២ នារាត្រីនេះ ខណៈដែលជើងទី ១ ក្រុមរបស់លោក Ange Postecoglou បានយកឈ្នះលើក្រុមរបស់លោក Arne Slot ក្នុងលទ្ធផល ១-០ កន្លងទៅផងដែរ៕

ads