ads
(English) Michael Olise ខ្សែប្រយុទ្ធល្អបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០២៥
២៨-មិនា-២០២៥

(English) យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសង្កេតការណ៍បាល់ទាត់ CIES ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី២៦ ខែមីនា ឆ្នាំ​២០២៥ បានឱ្យដឹងថាកីឡាករ Michael Olise របស់ក្លិប Bayern Munich ជាប់ចំណាត់ថ្នាក់ជាខ្សែប្រយុទ្ធល្អបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០២៥។ ការផ្តល់ចំណាត់ថ្នាក់របស់ CIES គឺផ្អែកលើកត្តាបីគឺ៖ ការឱកាសបង្កើត ការងារសំខាន់ក្នុងក្រុម(playmaker)គឺរៀបចំនិងគ្រប់គ្រងការលេង វាយប្រហាររបស់ក្រុមនិងការស៊ុតបាល់បញ្ចូលទី។

ផ្អែកលើរបាយការណ៍របស់ពួកគេ កីឡាករ Michael Olise របស់ Bayern គឺជាអ្នកវាយប្រហារដ៏ល្អបំផុតនៅក្នុងពិភពលោកជាមួយនឹងពិន្ទុ៨៧,៧ ។ Michael Olise បានចូលមករួមរស់ជាមួយក្លឹបកាលពីថ្ងៃទី ៧កក្កដា ២០២៤ ពីក្លឹបCrystal ទទួលបានកុងត្រា ៥ឆ្នាំ​ជាមួយនឹងតម្លៃ ជាង ៦០លានដុល្លារ។នៅជាមួយក្លឹបនេះគាត់ស៊ុតបញ្ចូលទីសរុបបាន ១៣គ្រាប់ក្នុង៤០ប្រកួតគ្រាប់ការប្រកួតទាំងអស់។

ជាមួយគ្នានេះដែរខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ Barcelona ឈរនៅលេខ២ជាមួយនឹងពិន្ទុ៨៥  នាំមុខខ្សែប្រយុទ្ធ Florian Wirtz របស់ក្លិប Leverkusen មានពិន្ទុ៨៤,២ ឈរចំណាត់ថ្នាក់លេខ៣។

Vinicius Jr. របស់ Real Madrid ឈរនៅលេខរៀងទី៤ នៅ៨៣,៦ ។ ចំណែកឯមិត្តរួមក្រុមរបស់គាត់ Kylian Mbappe ជាប់ចំណាត់ថ្នាក់ទី១១ជាមួយនឹងពិន្ទុ ៨០,៧ ។អ្វីដែលគួរឱ្យភ្ញាក់ផ្អើល Raphinha របស់ Barcelona ឈរនៅចំណាត់ថ្នាក់ទី១៩ជាមួយនឹងអត្រា៧៩,៣៕

ads