(English) ក្លិបហង្សក្រហម Liverpoolដែលឈរតំណែងកំពូលតារាង UEFA Champions League ទទួលបានប្រាក់រង្វាន់ជាង ១០២ លានដុល្លាររួចហើយ បើទោះបីចាញ់ការប្រកួតចុងក្រោយរបស់ពួកគេក៏ដោយ។ Liverpool រកបានជាង ១៩ លានដុល្លារសម្រាប់ការមានកៅអីប្រកួតជម្រុះដំបូង បូកនឹងជាង ១៥ លានដុល្លារបន្ថែមទៀតសម្រាប់ការឈ្នះប្រាំពីររបស់ពួកគេ ជាដែលជ័យជម្នះនីមួយៗមានតម្លៃជាង២លានដុល្លារ។ ហង្សក្រហមបានយកប្រាក់បន្ថែមជាង ១០ លានដុល្លារ សម្រាប់ការឈរកំពូលតារាងលុយជាង ២ លានដុល្លារសម្រាប់ការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨និង១១លានដុល្លារសម្រាប់ការកក់កន្លែងរបស់ពួកគេក្នុងវគ្គ១៦ ក្រុមចុងក្រោយ។
ចំណែកឯក្លិប Inter Milan តាមពីក្រោយ Liverpool ជាមួយនឹងប្រាក់រង្វាន់ចំនួនជាង៩៤លានដុល្លារ ខណៈ Arsenal ឈរលេខទី៣ដែលមានប្រាក់រង្វាន់ជាង៩២លានដុល្លារ។ហើយក្រុម Anfield អាចនឹងទទួលបានប្រាក់រង្វាន់សរុបមិនគិតពីពាណិជ្ជម្មចំនួនជាង ១៥៧លានដុល្លារ ប្រសិនបើពួកគេលើកពានជាលើកទីប្រាំពីរនៅទីក្រុង Munich ក្នុងខែឧសភា៕