ads
(English) Liverpool ទម្លាក់ Spurs ទ្បើងទៅជួប Newcastle នៅវគ្គផ្តាច់ព្រ័ត្រក្នុងពាន EFL Cup
០៧-កុម្ភៈ-២០២៥

(English) ក្រុមហង្សក្រហម Liverpool ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី ៣ របស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) បន្ទាប់ពីយកឈ្នះលើ Tottenham Hotspur ដោយបញ្ចប់លទ្ធផល ៤-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតជើងទី ២ កាលពីយប់មិញ។ ខណៈដែលជើងទី ១ ក្រុម Tottenham Hotspur បានយកឈ្នះលើ Liverpool ក្នុងដី (កីទ្បដ្ឋាន Tottenham Hotspur Stadium Limited) ដោយបញ្ចប់លទ្ធផល ១-០ មានន័យថាសរុបលទ្ធផលទាំងពីរគឺ ៤-១។

លទ្ធផលបែបនេះបានធ្វើឱ្យក្រុម Liverpool ស្ថិតនៅក្រុមការដឹកនាំរបស់លោក Arne Slot ត្រូវប៉ះគ្នាជាមួយនឹងក្រុមសារិកាព្រៃ Newcastle United ដែលយកឈ្នះលើ Arsenal ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ ៤-០ ឯណោះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើ ត្រូវបានលេងតែ ១ ជើងប៉ុណ្ណោះនៅឯកីទ្បដ្ឋានជាតិអង់គ្លេស (Wembley Stadium) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ថា Liverpool គឺជាក្រុមទី ១ នៅអង់គ្លេសដែលឈ្នះពានរង្វាន់ EFL Cup (Carabao Cup) ច្រើនជាងគេបង្អស់ ពោលគឺរហូតដល់ ១០ ដងឯណោះ ខណៈដែលក្រុម Manchester City ៨ដង, Manchester United ៦ដង, Chelsea និង Aston Villa ៥ ដងដូចគ្នាផងដែរ៕

ads