

(English) ក្រុមជម្រើសជាតិអាហ្សង់ទីន រួមទាំងម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៨ សម័យកាល Lionel Messi នឹងធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី ក្នុងពាក់កណ្តាលឆ្នាំ ២០២៦ សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំ ខណៈដែលពួកគេក៏មានការប្រកួតស្រដៀងគ្នានឹងខាងលើ នៅក្នុងប្រទេសឥណ្ឌា ក្នុងខែតុលា ឆ្នាំ២០២៥ ផងដែរ។
ធនាគារបាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថាការប្រកួតនេះគឺជាផ្នែកមួយ នៃភាពជាដៃគូសហគ្នារវាងសមាគមបាល់ទាត់អាហ្សង់ទីន (AFA) និងធានាគារ HSBC ក្នុងរយៈពេល ១ ឆ្នាំ។ ជាមួយគ្នា សារព័ត៌មាន CNA ក៏បានសួរទៅកាន់ធានាគារ HSBC ថា៖ តើអាហ្សង់ទីននឹងប្រកួតជាមួយក្រុមណានៅប្រទេសសិង្ហបុរី។
គូររំលឹកថា នេះមិនមែនជាលើកទីមួយទេ Messi នឹងទៅលេងប្រទេសសិង្ហបុរីជាមួយក្រុមជម្រើសជាតិ៕
ប្រភព៖ CNA