ads
(English) Joao Cancelo ត្រូវអវត្តមាន ២ ខែដោយសាររបួសសរសៃពួរ…
០៣-មិនា-២០២៥

(English) ខ្សែការពារកូដឆ្វេង Joao Cancelo របស់ក្លិប Al-Hilal នឹងអវត្តមាន ២ ខែដោយសាររបួសសរសៃពួរ។ នេះបើយោងតាមការបញ្ជាក់ពីម្ចាស់ជ់ើងឯក Saudi Pro League កាលពីថ្ងៃអាទិត្យ។ កីទ្បាករអន្តរជាតិព័រទុយហ្គាល់វ័យ ៣០ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Al-Hilal ពី Manchester City កាលពីខែសីហា ឆ្នាំ២០២៤ ក៏នឹងអវត្តមានជួយក្រុមជម្រើសជាតិ លេងទល់នឹងដាណឺម៉ាក សម្រាប់ការប្រកួត Nations League នាវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

អតីតកីទ្បាករ Juventus, Inter Milan, Manchester City, Bayern Munich និង Barcelona បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ១១ ដង និងរកបាន ២ គ្រាប់ឱ្យ Al-Hilal ក្នុងចំណោម ៣១ ប្រកួតគ្រប់កម្មវិធី។

ក្រុមរបស់លោក Jorge Jesus ដែលឈរនៅលេខរៀងទី ២ ក្នុងតារាង Saudi Pro League ដោយមាន ៥១ ពិន្ទុតាមពីក្រោយក្រុម Al-Ittihad ចំនួន ៦ ពិន្ទុ នឹងជួបជាមួយ Pakhtakor របស់ Uzbekistan ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ AFC Champions League Elite នៅថ្ងៃអង្គារ៕

ប្រភព៖ CNA

ads