ads
(English) Fulham ចុះហត្ថលេខាលើនាំយក Willian ម្តងទៀតក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន
០៧-កុម្ភៈ-២០២៥

(English) ក្លិប Fulham បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Willian ម្តងទៀតរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពី ៦ ខែដែលរូបគេចាកចេញពីទីនេះ។ កីទ្បាករប្រេស៊ីល ដែលលេងឱ្យក្រុម Fulham ចាប់ពីរដូវកាល ២០២២-២៤ បានត្រលប់មកក្លិបវិញក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពី Olympiakos នាចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ នៅក្នុងលក្ខខណ្ឌខាងលើ ការផ្លាស់មកកាន់ក្លិបចាស់របស់រូបគេមិនត្រូវបានបញ្ជាក់មុនថ្ងៃផុតកំណត់ នៃការផ្ទេរនៅច័ន្ទនោះទេ។

Willian ដែលមានវ័យ ៣៦ ឆ្នាំបានបង្ហាញខ្លួនឱ្យក្រុម Fulham ចំនួន ៦៧ ប្រកួតរកបាន ១០ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើក មុនពេលផ្លាស់ទៅកាន់ប្រទេសក្រិច ក្នុងខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែរូបគេចំណាយពេលនៅទីនោះបានតែ ៣ ខែប៉ុណ្ណោះ។ Willian បានបង្ហាញខ្លួន ៣១៧ ប្រកួតនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដោយបានចំណាយពេលលេងឱ្យ Chelsea ៧ រដូវកាល និង ១ រដូវកាលនៅ Arsenal ជាមួយនឹងការឈ្នះពានរង្វានចំនួន ២ នៅក្រុមតោខៀវ។ Fulham នឹងត្រូវប៉ះគ្នាជាមួយ Wigan នៅក្រៅដីក្នុងពានរង្វាន់ FA Cup ជុំទី ៤ នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

ads