ads
(English) Frank Lampard ពាក់នាឡិកាដៃតម្លៃជិត ៣ លានដុល្លារ
០៧-មេសា-២០២៥

(English) យោងតាម Celebrity Net Worth ដែលត្រូវបានគេហទំព័រ legit.ng ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអាទិត្យទី០៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Frank Lampard មានទ្រព្យសម្បត្តិតម្លៃជាង ៩០ លានដុល្លារ ដែលបានមកពីប្រាក់ចំណូលក្នុងកំឡុងពេលជាកីឡាករ និងអាជីពជាអ្នកគ្រប់គ្រង។

គាត់មានវិមានតម្លៃ ១០ លានដុល្លារនៅទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់រស់នៅជាមួយប្រពន្ធរបស់គាត់ឈ្មោះ Christine ដែលគាត់បានរៀបការនៅឆ្នាំ ២០១៥ និងកូនរបស់គាត់ Freddie និង Patricia ។ Lampard មិន​មែន​ជា​មនុស្ស​អស្ចារ្យ​ទេ ហើយភាគច្រើនបានរក្សា​ជីវិត​ក្រៅ​ទីលានដោយស្ងប់ស្ងាត់ ប៉ុន្តែ​រឿង​ខ្លះ​ដែល​គាត់​មិន​អាច​លាក់​បាន​គឺ​ជា​នាឡិកា​ដៃ​ដែល​មាន​តម្លៃ​ថ្លៃ​របស់​គាត់។

យោងតាម ​​watchopea គាត់ជាម្ចាស់នាឡិកាដៃ ម៉ាកយីហោដ៏ល្បីរបស់ក្រុមហ៊ុន Patek Philippe ដែលមានតម្លៃសរុបជាង ២,៧លានដុល្លារ ហើយត្រូវបានគេប្រទះឃើញពាក់វាក្នុងឱកាសផ្សេងៗគ្នា។ គាត់ជាម្ចាស់ Patek Cubitus 5822P ដែលមានតម្លៃ ជាង១៧ម៉ឺនដុល្លារ ដែលត្រូវបានគេប្រទះឃើញពាក់អំឡុងពេលគាត់ជាអ្នកចាត់ការក្លឹប Everton ក្របខ័ណ្ឌ English Premier League ។ គាត់ក៏ជាម្ចាស់ Patek Nautilus ចំនួនប្រាំពីរផ្សេងទៀតរួមមាន៖ 5711/1A-014 ដែលមានតម្លៃ ២៩ ម៉ឺនដុល្លារ, 5990/1R មានតម្លៃ ៣៥ ម៉ឺនដុល្លារ, 5711/111P ដែលមានតម្លៃជាង ៧៥ ម៉ឺនដុល្លារ, 5976/1G មានតម្លៃ ៤៥ ម៉ឺនដុល្លារ, 5726A តម្លៃជាង ៧៥០០០ ដុល្លារ 5980/1R តម្លៃ ១៨ ម៉ឺនដុល្លារ និង 5711/1P មានតម្លៃកន្លះលានដុល្លារ៕

ads