ads
(English) FIFA នឹងផ្តល់ប្រាក់រង្វាន់មួយពាន់លានដុល្លាសម្រាប់ Club World Cup
០៦-មិនា-២០២៥

(English) FIFA គ្រោងនឹងផ្តល់ប្រាក់រង្វាន់ជាង១ពាន់លានដុល្លារដល់ក្លឹបដែលចូលរួមប្រកួត Club World Cup ខណៈសមាគមក្លិបអឺរ៉ុប (ECA) ដែលកំពុងចរចាតំណាងឱ្យក្លិបនៅអឺរ៉ុបរួមទាំងក្លឹប Chelsea និង Manchester City បានខិតជិតដល់កិច្ចព្រមព្រៀង។

ប្រភពជាច្រើនបានបញ្ជាក់ប្រាប់ BBC Sport ថាក្លិបចំនួន ៣២ ដែលពាក់ព័ន្ធ រួមទាំងក្លិបនៅអឺរ៉ុបចំនួន ១២ នឹងបែងចែកអ្វីដែលរំពឹងទុកថាជាប្រាក់រង្វាន់ដ៏ធំបំផុតមិនធ្លាប់មាន។ ប្រាក់រង្វាន់នេះ វាគឺជាចំណែកមួយផ្អែកលើកិច្ចព្រមព្រៀងទូរទស្សន៍សកលផ្តាច់មុខចំនួន ១ ពាន់លានដុល្លារដែលយល់ព្រមជាមួយសេវាកម្មផ្សព្វផ្សាយកីឡា DAZN កាលពីខែធ្នូ។

ការ​ប្រកួត​បើក​ឆាក​ដំបូងដែល​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ដោយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋ New Jersey នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា។ ក្លិបនីមួយៗដែលចូលប្រកួតនឹងទទួលបានថ្លៃចូលរួមសម្រាប់ការចូលលេងវគ្គដំបូង និងជាបន្តបន្ទាប់ដោយផ្អែកលើលទ្ធផលប្រកួតរបស់ពួកគេ៕

ប្រភព៖ CNA

 

ads