ads
(English) FIFA គំរាមប្រទេស Zambia មិនឱ្យចូលប្រកួត World Cup ឆ្នាំ ២០២៦
២៨-មិនា-២០២៥

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានគំរាមដាក់បម្រាមទៅលើប្រទេស Zambia មិនឱ្យចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយសារតែមន្ត្រីរដ្ឋាភិបាល កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាល់ទាត់របស់ប្រទេស។ ការគម្រាមរបស់ FIFA ស្របពេលទ្វីបអាហ្វ្រិកកំពុងដំណេីរការប្រកួតជម្រុះដល់ជុំទី ៦ ក្នុង ១០ ប្រកួត។ ក្រុមលេខ ១ ក្នុងពូលទាំង៩មានកៅអីស្វ័យប្រវត្តិ ខណៈដែល ៤ ក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតត្រូវប្រកួតវគ្គ Play-off ដែលធ្វើឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០២៥។

របាយការណ៍ខាងលើដដែលបានបន្ថែមថា ក្រុមប្រឹក្សាកីឡាអន្តរជាតិនៃហ្សំប៊ី (NSCZ) ដែលជាអង្គការរដ្ឋាភិបាលបានដាក់ញត្តិទៅ FIFA ដោយអំពាវនាវឱ្យបង្កើតគណៈកម្មាធិការអន្តរកាល ស្ថាប័នបោះឆ្នោតឯករាជ្យ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៃដំណើរការបោះឆ្នោតរបស់សមាគមបាល់ទាត់ហ្សំប៊ី (FAZ)។  ច្បាប់របស់ FIFA ចែងថាសមាគមសមាជិកមានកាតព្វកិច្ចស្របច្បាប់ក្នុងការត្រួតពិនិត្យប្រតិបត្តិការរបស់ពួកគេដោយស្វ័យភាព ដោយគ្មានការជ្រៀតជ្រែកពីអង្គភាពខាងក្រៅ ដូចជាអង្គការរដ្ឋាភិបាលជាដើម។

នៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះក្រុមប្រឹក្សាកីឡា Zambian  FIFA បាននិយាយតាមរយៈ SPORTbible ថា យើងចង់រំលឹកឡើងវិញថា សមាគមសមាជិករបស់ FIFA ទាំងអស់ត្រូវធ្វើកិច្ចការរបស់ពួកគេដោយឯករាជ្យ និងគ្មានឥទ្ធិពលមិនសមរម្យពីភាគីទីបី រួមទាំងអាជ្ញាធររដ្ឋាភិបាលផងដែរ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ FAZ និងការបោះឆ្នោតត្រូវបានកំណត់ពេលសម្រាប់ថ្ងៃសៅរ៍ទី២៩ ខែមីនាឆ្នាំ២០២៥៕

ads