

(English) យោងតាមគេហទំព័រ Tribuna ចេញផ្សាយកាលពីថ្ងៃច័ន្ទទី០៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ ក្លិប Everton បានចំណាយប្រាក់ជាង ៨០២ លានផោនលើការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួន ដោយតម្លៃនៅតែកើនឡើង។ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្លិបនឹងចាកចេញពី Goodison Park ដែលជាផ្ទះរបស់ខ្លួនតាំងពីឆ្នាំ ១៨៩២។ ចាប់ផ្តើមរដូវកាលក្រោយ Everton នឹងលេងនៅកីឡដ្ឋានថ្មីរបស់ពួកគេដែលមានកៅអីចំនួន ៥៣,០០០ ដែលមានទីតាំងនៅតំបន់ Bramley-Moore Dock ។
ការសាងសង់គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួន។ ដើមឡើយ ក្លិបមានបំណងរក្សាគម្រោងនេះក្នុងកញ្ចប់ថវិកា ៥០០ លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ក្លិប គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ Everton បានចំណាយអស់ ៨០២,១២១,៣៥៣ ផោនរួចហើយ។ នេះមានន័យថា គម្រោងនេះបានចំណាយថវិកាច្រើនជាង ៦០% ហើយការចំណាយសរុបត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត នេះបើតាម The Sun កត់សំគាល់៕