ads
(English) Erik ten Hag ​ទំនងជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេ
២៧-កុម្ភៈ-២០២៥

(English) អតីតគ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានអះអាងថា៖ ខ្ញុំប្រហែលជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេបន្ទាប់ពីត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានចាកចេញពី Ajax ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានស៊ូទ្រាំនឹងរយៈពេលពីរឆ្នាំដ៏លំបាកនៅ Old Trafford មុនពេលត្រូវបានបណ្តេញចេញ។

លោក Ten Hag ដែលបានដឹកនាំឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺ Carabao Cup  និង FA Cup នៅរដូវកាលបន្ទាប់ មុនពេលគាត់ត្រូវបានបណ្តេញចេញក្នុងខែតុលា។ បុរសអាយុ៥៥ឆ្នាំរូបនេះបាននិយាយថា៖ ខ្ញុំអាចប្តូរអាជីពពីបាល់ទាត់ទៅកាន់ពិភពអាជីវកម្មវិញដោយជួយការងារបងប្អូនរបស់ខ្ញុំគឺ Michel និង Rico ដែលកំពុងគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ពួកគេ។

Ten Hag បាននិយាយនៅលើផតឃែស្ថ SEG Stories ថាមានរឿងជាច្រើនទៀតដែលខ្ញុំអាចធ្វើបានប្រហែលជានៅក្នុងបាល់ទាត់ តែក្នុងតំណែងផ្សេង។ នោះ​ជា​ជម្រើស    ហើយប្រហែលជាមានអ្វីខុសគ្នាទាំងស្រុង។ ខ្ញុំបានធ្វើការងារជាមួយបងប្អូនរបស់ខ្ញុំថ្មីៗនេះ។ យើងមានក្រុមហ៊ុនផ្ទាល់ខ្លួន។ពួកយើងក៏បើកក្រុមហ៊ុនរួមគ្នាជាមួយឪពុករបស់យើងផងដែរ។នោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើផងដែរ ឥឡូវនេះខ្ញុំអាចយកចិត្តទុកដាក់បន្ថែមទៀតហើយវាក៏រីករាយផងដែរ។

គ្រួសារ Ten Hag ស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសហូឡង់ បន្ទាប់ពីឪពុករបស់ពួកគេ Hennie បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយនៅឆ្នាំ ១៩៦៧៕

 

ads