ads
(English) Bellingham រងនូវការពិន័យពីរប្រកួតរឿងបានកាតក្រហមថ្ងៃមុន
២០-កុម្ភៈ-២០២៥

(English) ខ្សែបម្រើរបស់ក្លិបអធិរាជស-រ Real Madrid គឺ Jude Bellingham ត្រូវបានពិន័យ ២ ប្រកួតនៅ La Liga បន្ទាប់ពីរូបគេទទួលបានក្រហម អំទ្បុងពេលក្រុមប្រកួតស្មើគ្នាជាមួយនឹង Osasuna សម្រាប់ការប្រកួតលីគ កាលថ្ងៃសៅរ៍មុន។  កីទ្បាករអន្តរជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីទីលាននៅក្នុងនាទីទី ៣៩ សម្រាប់ការពន័យ និងប្រើប្រាស់ពាក្យមិនសមរម្យទៅកាន់អាជ្ញាកណ្តាលកាត់សេចក្តី លោក Jose Luis Munuera Montero។

កាលពីថ្ងៃអង្គារ៍ សហព័ន្ធកីទ្បាបាល់ទាត់អេស្ប៉ាញ (RFEF)  បានថ្កោលទោសការបំពាន “គួរឱ្យស្អប់ខ្ពើម” Montero បានទទួលតាំងពីពេលនោះមក។

បន្ថែមពីនេះ គណៈកម្មាធិការវិន័យរបស់ RFEF បានសម្រេចកាលពីថ្ងៃពុធថា Bellingham គួរតែត្រូវបានដាក់ទណ្ឌកម្មចំពោះអ្វីដែលខ្លួនបាននិយាយថាជា “អាកប្បកិរិយានៃការមើលងាយ ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល។ ដូច្នេហើយ មានន័យថា Jude Bellingham នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតនៅ La Liga ដោយក្រុម Real Madrid ប៉ះគ្នាជាមួយ Girona និង Real Betis ជាដើម។

អតីតកីទ្បាកររបស់ក្លិប Birmingham City បានអះអាងថា៖ «ភាសារបស់រូបគេត្រូវបានយល់ខុសដោយអាជ្ញាកណ្តាល លោក Montero ។ ដោយបន្ថែមទៀតថា« មិនមានចេតនាប្រមាថរូបលោកទេ»។  Real Madrid បានថ្លៃងប្រាប់សារព័ត៌មាន Reuters ថាក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរខាងលើនេះ។

Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Real Sociedad នាវគ្គ ៤ ក្រុមចុងក្រោយ នៃពានក្នុងពានរង្វាន់ Copa del Rey ក្នុងជើងទី ១ នាចុងសប្តាហ៍ក្រោយ មុនពេល Jude Bellingham នឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ការប្រកួតលីគទល់ Rayo Vallecano នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។  សូមជម្រាបថា ក្រុមការពារតំណែងជើងឯក La Liga គឺ Real Madrid គឺមិនស្គាល់ឈ្នះសោះក្នុងការប្រកួតលីគចំនួន ៣ ចុងក្រោយពួកគេ៕

ប្រភព៖ BBC

ads