(English) ខ្សែការពារកូដឆ្វេង Alphonso Davies បានសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយនឹងក្លិប Bayern Munich ដើម្បីបញ្ចប់ការរំពឹងទុកដែលចង់ផ្លាស់ទៅកាន់ Real Madrid។
នៅថ្ងៃអង្គារ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ Bayern Munich បានបញ្ជាក់ថា Alphonso Davies ដែលមានវ័យ ២៤ ឆ្នាំបានចុះកិច្ចសន្យាថ្មីជាមួយនឹងក្លិបរយៈពេល ៥ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារបស់រូបគេនឹងអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០៣០ ឯណោះ ខណៈដែលកិច្ចសន្យាមុនរបស់កីទ្បាករអន្តរជាតិកាណាដាខាង នឹងត្រូវអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ហើយរូបគេរំពឹងថានឹងផ្លាស់ទៅកាន់ Real Madrid ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន (free agent)។
Alphonso Davies បានផ្លាស់មកកាន់ក្លិប Bayern Munich ពី Vancouver Whitecaps ក្នុងខែមករា ឆ្នាំ២០១៩ ដោយរូបគេបានរួមចំណែកជួយឱ្យក្លិបយក្សអាល្លឺម៉ង់នេះឈ្នះពានរង្វាន់ Bundesliga ចំនួន ៥ លើក និង Champions League ចំនួន ១ លើកផងដែរ។ រដូវកាលនេះ Davies ក៏បានបង្ហាញខ្លួនឱ្យក្រុម ២៥ ប្រកួតគ្រប់កម្មវិធី និងរកបាន ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ លើកផងដែរ៕
ប្រភព៖ BBC