

(English) ក្លិប Arsenal ត្រូវបានរងការពិន័យជាប្រាក់ ៦៥,០០០ ផោន សម្រាប់ការបរាជ័យក្នុងគ្រប់គ្រងកីទ្បាកររបស់ពួកគេ បន្ទាប់ពី Myles Lewis-Skelly ទទួលបានកាតក្រហម និងត្រូវបានបណ្តេញចេញ អំទ្បុងពេលដែលពួកគេឈ្នះលើ Wolves នៅ Premier League។ សមាគមបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ក្រុម Arsenal ពីការបរាជ័យក្នុងការធានាថាកីឡាកររបស់ពួកគេ “មិនមានអាកប្បកិរិយាមិនសមរម្យ” នៅឯកីទ្បដ្ឋាន Molineux កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
ក្លិប Arsenal ក៏បានទទួលស្គាល់ការចោទប្រកាន់នេះ មុនពេលគណៈកម្មការនិយតកម្មឯករាជ្យដាក់ទណ្ឌកម្ម។ កីឡាកររបស់ក្រុម Arsenal បានឡោមព័ទ្ធអាជ្ញាកណ្តាលលោក Michael Oliver នៅនាទីទី ៤៣ ក្នុងការទទួលជ័យជម្នះ ១-០ របស់ពួកគេ បន្ទាប់ពីលោកបានបង្ហាញកាតក្រហមដល់ Lewis-Skelly សម្រាប់កំហុសលើ Matt Doherty ។ ជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) លោក Darren England ក៏បានគាំទ្រការសម្រេចចិត្តរបស់ Oliver ដែលថា Lewis-Skelly បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
ក្រុមកាំភ្លើងធំបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ហើយបម្រាមបីប្រកួតរបស់កីឡាករវ័យ ១៨ ឆ្នាំរូបនេះក៏ត្រូវបានលុបចោលជាបន្តបន្ទាប់។ យ៉ាងណា បន្ទាប់ពីស្ថាប័នអាជ្ញាកណ្តាលនៃការប្រកួត Professional Game Match Officials Limited (PGMOL) បាននិយាយថា ប៉ូលិសកំពុងស៊ើបអង្កេត “ការគំរាមកំហែង និងការបំពាន” ដែលដឹកនាំទៅលើ Oliver និងគ្រួសាររបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕
ប្រភព៖ BBC