ads
(English) AFC ទទួលបានពាក្យបណ្តឹងពីក្លិប Pohang លើករណីអ្នកគាំទ្រ JDT ដុតកាំជ្រួចរំខានដល់ក្រុមកីទ្បាករពួកគេនៅមុខសណ្ឋាគារ
២០-កុម្ភៈ-២០២៥

(English) សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC បានទទួលលិខិតពាក្យបណ្តឹងពីក្លិប Pohang Steelers ជុំវិញលើករណីអ្នកគាំទ្ររបស់ Johor Darul Ta’zim បាននាំគ្នាដុតកាំជ្រួចនៅមុខសណ្ឋាគារ ដែលក្រុមកីទ្បាករសម្រាកចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៥ ព្រឹក ដើម្បីជាការរំខានដល់ពួកគេ មុនពេលការប្រកួត AFC Champions League Eilte ឆ្នាំ២០២៤-២៥។ ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim (ម៉ាឡេស៊ី) បានយកឈ្នះលើភ្ញៀវមកពីកូរ៉េខាងត្បូង គឺក្រុម Pohang Steelers ដោយបញ្ចប់លទ្ធផល ៥-២ សម្រាប់ការប្រកួត នៃពានរង្វាន់ខាងលើនេះ។

យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ អគ្គលេខាធិការរបស់សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC លោក Dato Windsor-John បានបញ្ជាក់ថា៖ ករណីនេះនឹងត្រូវបានស៊ើបអង្កេតថាមិនមានច្បាប់គ្រប់គ្រង ប៉ុន្តែបានទទួលស្គាល់ថាក្រុមម្ចាស់ផ្ទះទទួលខុសត្រូវត្រឹមតែធានាសុវត្ថិភាពរបស់ក្រុមដែលមកស្នាក់អាស្រ័យនៅសណ្ឋាគារ ក៏ដូចជាកន្លែងហ្វឹកហាត់ និងកីទ្បដ្ឋានប៉ុណ្ណោះ។ ចំណែកឯទីសាធារណៈដូចជាផ្លូវមុខ​សណ្ឋាគារ គឺពិបាកគ្រប់គ្រង។ ជាមួយគ្នានេះ ឮពីសេចក្តីថ្លែងការណ៍ខាងលើថា ករណីនេះទំនងជាថា Johor Darul Ta’zim នឹងមិនទទួលការពិន័យទេ ដោយសារតែឧប្បត្តិហេតុនេះកើតឡើងនៅតាមទីសាធារណៈ។

ជ័យជម្នះខាងលើ ក៏បានធ្វើឱ្យក្លិប Johor Darul Ta’zim (ម៉ាឡេស៊ី) បានទ្បើងវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ដោយបញ្ចប់ចំណាត់ថ្នាក់ក្នុងពូលលេងរៀងទី ៤ ខណៈដែលក្លិប Buriram United (ថៃ) ក៏បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី ៦ ផងដែរ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ជើងខ្លាំងមកពីតំបន់អាស៊ាន គឺ  Johor Darul Ta’zim និង Buriram United ត្រូវប៉ះគ្នានាខែក្រោយ៕

ប្រភព៖ Think-Curve

ads