ads
(English) ១គ្រាប់ជ័យជម្នះរបស់ Robert Lewandowski ជួយឱ្យ Barca ឈរលើកំពូលតារាងវិញ
១៨-កុម្ភៈ-២០២៥

(English) ក្រុម FC Barcelona បានទ្បើងមកកំពូលតារាង​ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មី បន្ទាប់ពីពួកគេយកឈ្នះលើក្រុមភ្ញៀវ Rayo Vallecano ក្នុងលទ្ធផល ១-០ កាលពីយប់មិញ។  ប្រធានក្រុម FC Barcelona ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ២៨ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ។ ១ គ្រាប់របស់កីទ្បាករអន្តរជាតិប៉ូឡូញវ័យ ៣៦ ឆ្នាំរូពនេះក៏ជាគ្រាប់បាល់លើកទី ៣២ សម្រាប់ក្រុមដែលលេងគ្រប់កម្មវិធី នារដូវកាលនេះផងដែរ។

ជ័យជម្នះខាងលើនេះក៏បានធ្វើឱ្យក្រុម FC Barcelona ដែលស្ថិតក្រោមការដឹកនាំរបស់លោក Hansi Flick បានទ្បើងមកកំពូលតារាង​ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មី ខណៈដែលក្រុមការពារតំណែងជើងឯក Real Madrid ធ្លាក់មកលេខរៀងទី ២ វិញ ដោយមាន ៥១ ពិន្ទស្មើគ្នាជាមួយនឹងក្រុមកំពូលតារាង ប៉ុន្តែចាញ់គ្រាប់ចំណេញ ស្របពេល Atletico Madrid ឈរនៅលេខរៀងទី ៣ បណ្តោះអាសន្ន ដោយមាន ៥០ពិន្ទុ។

គួរបញ្ជាក់ថា ការទ្បើងមកកំពូលតារាង​ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សាជាថ្មីរបស់ក្រុម FC Barcelona គឺជាការលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក៕

ប្រភព៖ BBC

ads