ads
(English) អ្នកចាត់ការ Lyon ត្រូវបាន FFF ពិន័យ៩ខែដោយសារធ្វើរឿងមួយនេះដាក់អាជ្ញាកណ្តាល…
០៦-មិនា-២០២៥

(English) អ្នកចាត់ការរបស់ក្លិប Lyon លោក Paulo Fonseca ត្រូវបានពិន័យ ៩ ខែមិនឱ្យចូលដឹកនាំក្រុម ដោយសារកាយវិការមិនសមរម្យរបស់លោកធ្វើហួសហេតុមកលើអាជ្ញាកណ្តាល កាលពីចុងសប្តាហ៍មុន។

ជុំវិញបញ្ហាខាងលើ​នេះ​កើត​ឡើង អំទ្បុងពេលក្រុម Lyon ​បាន​យក​ឈ្នះ​ទៅ​លើ​ Brest ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតលីគកំពូលបារាំង Ligue 1 ដោយសារបុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៥២ ឆ្នាំរូបនេះបានបញ្ចេញកាលវិការមិនសមរម្យ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលគឺលោក Benoit Millot ជាខ្លាំងរហូតស្ទើរតែប៉ះមុខអាជ្ញាកណ្តាល និងស្រែកខ្លាំងៗដាក់ឱ្យអាជ្ញាកណ្តាលថែមទៀត។ ជាមួយគ្នានោះអាជ្ញាកណ្តាលក៏បានផ្តល់ក្រហមទៅកាន់លោក Paulo Fonseca បណ្តេញចេញពីលានភ្លាមៗតែម្តង។

យ៉ាងណា បន្ទាប់ពីបញ្ហាខាងលើនេះ នៅក្នុងសេចក្តីថ្លៃងការណ៍របស់សហព័ន្ធកីទ្បាបាល់ទាត់បារាំង FFF បានបញ្ជាក់ថា៖ លោក Paulo Fonseca ត្រូវបានពិន័យរយៈពេល ៩ ខែពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆកា ហើយរូបលោកក៏មិនត្រូវអនុញ្ញាតឱ្យឈរបញ្ជាកូនក្រុមនៅលើទីលានបានទេ សូម្បីតែបន្ទប់ស្លៀកពាក់ និងបំពេញមុខងារផ្លូវការណាមួយមុន ឬក្រោយការប្រកួត រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថែមទៀតផង៕

ប្រភព៖ BBC

ads