

(English) អ្នកគាំទ្រ PSG និង Aston Villa បានប៉ះទង្គិចគ្នាមុនការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទី ១ នៅទីក្រុងប៉ារីសនារាត្រីថ្ងៃពុធនេះ។ ការប្រឈមមុខដាក់គ្នាបានកើតឡើងនៅជិតកន្លែងស៊ីផឹក(បា)មួយកន្លែងដែលអ្នកគាំទ្រ Aston Villa បានប្រមូលផ្តុំ។ ក្នុងពេលកើតហេតុ អ្នកគាំទ្របានគប់កៅអី និងវត្ថុផ្សេងៗ ព្រមទាំងប្តូរកណ្តាប់ដៃដាក់គ្នាផងដែរ ។
មុននេះ អង្គភាពប្រឆាំងអំពើជ្រុលនិយមរបស់ប្រទេសបារាំងបានព្រមានអំពីការប៉ះទង្គិចដែលអាចកើតមានទាក់ទងនឹងការប្រកួត ដោយវាយតម្លៃហានិភ័យ៣ ក្នុងចំណោម ៥។ ប៉ូលីសនឹងបង្កើនសន្តិសុខនៅស្ថានីយ៍រថភ្លើងដែលអ្នកគាំទ្រ Aston Villa កំពុងមកដល់ ហើយនឹងតាមដានចលនារបស់អ្នកគាំទ្រជុំវិញទីក្រុងប៉ារីស៕